ស្វាយ​រៀង អាច​ជម្រះ​បញ្ជី​ភ្នំ​ពេញ​ក្រោន​ លើ​ទឹក​ដី​ខ្លួន​បាន​ទេ​ល្ងាច​នេះ​?

(ភ្នំពេញ)៖ សម្រាប់កម្មវិធីប្រកួតលីគកំពូលកម្ពុជាល្ងាចនេះ គឺមាន ១ប្រកួត ដែលជាជំនួបរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និង​ក្រុម​ភ្នំ​ពេញ​ក្រោន ហើយ​ក៏​ជា​ជំំនួប​សង​សឹក​ផង​ដែរ បន្ទាប់ពីព្រះខ័នរាជស្វាងរៀង រងការបរាជ័យដោយលទ្ធផល ១-០ នៅកីឡដ្ឋាន RSN កាលពីជើងទី១។ ចាំមើលស្វាយរៀង អាចជម្រះបញ្ជីភ្នំពេញក្រោន បាន ឬក៏អត់ល្ងាចនេះ?
khmer

នេះគឺជាការប្រកួតសប្ដាហ៍ទី១៧ របស់ក្រុមព្រះខ័នរាជស្វាយរៀង ប៉ុន្ដែវាជាជំនួបចុងក្រោយរបស់អតីតក្រុមជើងឯក ៦​សម័យ​កាល​ភ្នំ​ពេញ​ក្រោន នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ ស្រប​ពេល​ក្រុម​ទាំងពីរមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ នៅក្នុងតារាងពិន្ទុជាបណ្ដោះអាសន្ន ប៉ុន្ដែល្ងាចនេះ ក៏​ជា​ជំនួប​កាត់​សេច​ក្ដី​ក្រុម​អាច​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ បន្ទាប់​ពីអស់ឱកាសដណ្ដើមតំណែងជើងឯកដូចគ្នាដែរ។

khmer1

បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ និងមាន ២៥ពិន្ទុ ប៉ុន្ដែទើបឆ្លងកាត់ ១៦ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់៧ ខណៈ​ក្រុម​ភ្នំ​ពេញ​ក្រោន ឈរ​លេខ​៤ និង​មាន​២៨​ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ១៧លើកឈ្នះ៨ ស្មើ៤ និងចាញ់៥ប្រកួត។ ប៉ុន្ដែការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៤ តែប្រសិនបើក្រុមភ្នំពេញក្រោនបន្ដឈ្នះ គឺក្រុមព្រះខ័នរាជស្វាយរៀង គ្មានឱកាសឡើយ ព្រោះ៣ពិន្ទុទៀត នឹងធ្វើឲ្យភ្នំពេញក្រោនឡើងដល់ ៣១ពិន្ទុ៕

ប្រភពពី khertalking

The post ស្វាយ​រៀង អាច​ជម្រះ​បញ្ជី​ភ្នំ​ពេញ​ក្រោន​ លើ​ទឹក​ដី​ខ្លួន​បាន​ទេ​ល្ងាច​នេះ​? appeared first on CamboSport.