រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)

6 Videos


ទីបំផុតយុវវតីវ័យ ១៦ ឆ្នាំ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន រ៉េត ស៊ូហ្សាណា បានចេញបទថ្មីផ្ទាល់ខ្លួនក្នុងផលិតកម្ម រស្មីហង្សមាស ហើយ ដែលមានភាពពីរោះមិនធម្មតា មានចំណងជើងថា «ឈប់» ។

រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)

អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះគឺ គ្រាន់តែក្រុមហ៊ុនហង្សមាសបញ្ចេញ Official Teaserរបស់ រ៉េត ស៊ូហ្សាណា ភ្លាម ឃើញថាមានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុលពីបណ្ដាអ្នកប្រើប្រាស់សង្គមហ្វេសប៊ុក ដែលត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបទថ្មីនោះមានការចែករំលែករហូតដល់រាប់ម៉ឺនដង ។

រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)

ក្នុងនោះផងដែរ ក៏មានការសរសើរ និង លើកទឹកចិត្តដល់តារាចម្រៀងក្មេងខ្ចីរូបនេះថានាងពិតជាមានសមត្ថភាពខ្ពស់ទាំងការបញ្ចេញសំឡេងក្នុងបទជាភាសាបរទេស និង ជាភាសាជាតិ ។

រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)

បើមើលតាមការបង្ហាញបទថ្មីជាលើកដំបូងនេះឃើញថា សន្ទុះនៃការគាំទ្រទៅកាន់ រ៉េត ស៊ូហ្សាណា មានសន្ទុះខ្លាំងក្លាជាងតារាចម្រៀងថ្មីៗដទៃទៀតក្នុងទ្រនំហង្សមាស ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា ស៊ូហ្សាណា ទៅថ្ងៃមុខពិតជាអាចក្ដោបតំណែងជាកំពូលតារាចម្រៀងលំដាប់ប្រទេសបានជាក់ជាមិនខាន ។

រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)

ចង់ដឹងថា Official Teaserបទថ្មីរបស់ ក្មេងស្រី រ៉េត ស៊ូហ្សាណា មានភាពពីរោះប្លែកកម្រិតណានោះ សូមស្ដាប់បទនេះខាងក្រោម ៕ ភូមិន្ទ

រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)រ៉េត ស៊ូហ្សាណា បញ្ចេញបទផ្ទាល់ខ្លួនភ្លាម ធ្វើឱ្យផ្ទុះកក្រើកពេញហ្វេសប៊ុក (មានចម្រៀង)