ពុទ្ធោ! រដ្ឋមន្ត្រីឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់ ជូនប្រជាពលរដ្ឋអ៊ីចឹងសោះ

6 Videos


ថ្មីៗនេះសារព័ត៌មានក្នុងប្រទេសឥណ្ឌាបានចុះផ្សាយរូបភាពដ៏ហួសចិត្តមួយរបស់រដ្ឋមន្ត្រីក្នុងប្រទេសឥណ្ឌា ម្នាក់ចុះទៅត្រួតពិនិត្យទឹកជំនន់ដែលកើតឡើងក្នុងប្រទេសដោយរដ្ឋមន្ត្រីរូបនោះមានមនុស្សចាំសែងព្រោះខ្លាចទទឹក ដែលនេះជារូបភាពគួរឱ្យហួសចិត្តបំផុត ។

ពុទ្ធោ! រដ្ឋមន្ត្រីឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់ ជូនប្រជាពលរដ្ឋអ៊ីចឹងសោះ

រដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាម្នាក់នោះមានឈ្មោះ Shivraj Singh Chouhan ដោយតាមរយៈរូបភាពមួយសន្កឹកនេះ លោកត្រូវទទួលរងនូវការជះកំហឹង និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅលើបណ្តាញទំនាក់ទំនងព័ត៌មានសង្គម ដែលចុះផ្សាយនៅថ្ងៃទី ២៣ សីហា ២០១៦ នេះ ។ តាមរយៈរូបភាពដ៏គួរឱ្យហួសចិត្តនេះ គឺទឹកដែលរដ្ឋមន្ត្រីរូបនេះខ្លាចមិនហ៊ានដាក់ជើងដើររហូតដល់មានអ្នកសែងនេះ មានជម្រៅមិនដល់ជង្គង់នោះឡើយ ដែលនេះជាការចុះត្រួតពិនិត្យដ៏គួរឱ្យអស់សំណើចបំផុតក្នុងនាមជាមន្ត្រីជួយការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ។

ពុទ្ធោ! រដ្ឋមន្ត្រីឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់ ជូនប្រជាពលរដ្ឋអ៊ីចឹងសោះ

គួរបញ្ជាក់ឱ្យដឹងថា កាលពីចុងសប្តាហ៍នេះ ប្រទេសឥណ្ឌាបានទទួលរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគកណ្តាល និងភាគខាងកើតផ្ទៃប្រទេសដោយសម្លាប់មនុស្សយ៉ាងហោចណាស់មនុស្ស ៤០ នាក់ និងរាប់រយរាប់ពាន់នាក់ ត្រូវបានគេជម្លៀសចេញ ៕ ភូមិន្ទ