Xiaomi បញ្ចេញស្មាតហ្វូន Redmi Note 4 និងRedmi 4 នៅថ្ងៃ ២៥ សីហា

Xiaomi​ ​បាន​ប្រកាស​ថា ​នឹង​បញ្ចេញ​កំពូល​ស្មាតហ្វូន​ម៉ូដែល​ ​Redmi Note 4 និងRedmi 4​ ​នា​ថ្ងៃ​ ​២៥​ ​សីហា​ ​២០១៦។

 

Xiaomi បញ្ចេញស្មាតហ្វូន Redmi Note 4 និងRedmi 4 នៅថ្ងៃ ២៥ សីហា

រាងគំរូ Redmi Note 4

 

Redmi Note 4​ ​មាន​បំពាក់​អេក្រង់​ទំហំ​ ​៥,៥អ៊ិញ​ ​ដែល​អាច​បញ្ចេញ​រូបភាព​កម្រិត​ ​1080 x 1920​ ​ហើយ​មាន​បំពាក់​បន្ទះ​ ​chip​ ​ប្រភេទ​ ​MediaTek Helio X20​ ​ដែល​មាន​ល្បឿន​ប្រតិបត្តិការ​ ​deca-core 2GHz។ ស្មាតហ្វូន​ម៉ូដែល​នេះ​មាន​បែក​ចែក​ជា​ពីរ​ជម្រើស​ដោយ​មួយ​មាន​បំពាក់​ ​RAM​ ​ទំហំ​ ​2GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​16GB​ ​និង​មួយ​ទៀត​មាន​បំពាក់​ ​RAM​ ​ទំហំ​ ​3GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB។ កាន់​តែ​ពិសេស​កាមេរ៉ា​ក្រោយ​ ​Redmi Note 4​ ​មាន​កម្រិត​ចាប់​រូបភាព​ ​13MP​ ​និង​កាមេរ៉ា​មុខ​ ​5MP​ ​ហើយ​មាន​ថ្ម​កម្លាំង​ ​4100mAh។

 

Xiaomi បញ្ចេញស្មាតហ្វូន Redmi Note 4 និងRedmi 4 នៅថ្ងៃ ២៥ សីហា

រាងគំរូ Redmi 4

 

សម្រាប់​ ​Redmi 4​ ​មាន​អេក្រង់​ ​៥អ៊ិញ​ ​ប្រើ​បន្ទះ​ ​chip​ ​ប្រភេទ​ ​Snapdragon 625​ ​ដែល​មាន​ ​CPU​ ​octa-coreនិង GPU the Adreno 506​ ​ហើយ​ ​Redmi 4​ ​ក៏​មាន​បែក​ចែក​ជា​ពីរ​ជម្រើស​គឺ​ម៉ូដែល​RAM​ ​2GB​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​16GB​ ​និង​ម៉ូដែល​ ​RAM​ ​3GB​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB៕

 

អាន​បន្ត​ ​៖​ មេដាយ​​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ នឹង​ធ្វើ​ពី​ទូរសព្ទ​​ដែល​គេ​បោះ​ចោល

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena