អស់កម្លាំង​ល្ហិតល្ហៃ ដាក់​អាហារ​ទាំងនេះ​មួយ​ម៉ាត់​ភ្លាម មាន​កម្លាំង​ភ្លែត​

    ​ប្រសិនបើ​លោកអ្នក​អស់កម្លាំង​ល្ហិតល្ហៃ តើ​លោក​អ្នកនឹង​ជ្រើសរើស​វិធី​ណា​ដើម្បី​ស្តារ​កម្លាំង​មកវិញ​? តើ​លោក​អ្នកនឹង​ជ្រើស​យក​វិធី ដេក​សម្រាក​យ​កម្លាំង ផឹក​ភេសជ្ជៈ ផឹក​កាហ្វេ ទទួលទាន​អាហារ​តាមចិត្ត​ចង់​? ប្រាកដ​ណាស់ ភេសជ្ជៈ​មួយចំនួន ពិតជា​ជួយ​ឱ្យមាន​កម្លាំង​មែន ប៉ុន្តែ​ក្រោយ​មកពីរ​ទៅ​បី​ម៉ោង​ក្រោយ សារធាតុ​ប៉ូវ​ក្នុង​ភេសជ្ជៈ​ទាំងនោះ​នឹង​បឺត​យក​សារធាតុចិញ្ចឹម​សឹងតែ ៩០ ភាគ​ចេញពី​រាងកាយ តាមរយៈ​ទឹកនោម​។ ហើយ​ចុងក្រោយ លោកអ្នក​នឹង​រឹតតែ​បាក់កម្លាំង​លើស​ដើម​។ តើ​ត្រូវធ្វើ​ដូចម្តេច​? ជម្រើស​ល្អ​គឺមាន​តែ​អាហារ​សុខ​ភាពល្អ​តែប៉ុណ្ណោះ​។ 

​    ​ករណី​លោកអ្នក​មាន​បញ្ហា​អស់កម្លាំង​ល្ហិតល្ហៃ សូម​ពិសា​អាហារ​ខាងក្រោម​នេះ ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ផ្តល់​ថា​ម​ពេល​បានយូរ​។ 

​    ​១. ចេក​
​    ​២. តែ​បៃតង​
​    ​៣. គ្រាប់​ល្ពៅ​
​    ​៤. ស្រូវ​សាលី​
​    ​៥. ទឹកដោះគោ​យ៉ា​អួ​
​    ​៦. ឥ​ឡឹ​ក​
​    ​៧. គ្រាប់​វ៉​ល​ណាត់ (Walnut) 
​    ​៨. ពពួក​សណ្តែក (​សណ្តែកក្រហម ខៀវ ខ្មៅ​)
​    ​៩. ម្ទេស​ប្លោក​
​    ​១០. ស្ពៃ​ស្ពី​ណា​ច់ (Spinach)៕

  • អស់កម្លាំង​ល្ហិតល្ហៃ ដាក់​អាហារ​ទាំងនេះ​មួយ​ម៉ាត់​ភ្លាម មាន​កម្លាំង​ភ្លែត​已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព