រោគសញ្ញា​ដុំ​គីស​ក្នុង​ស្បូន ដែល​ស្ត្រី​តែង​ព្រងើយកន្តើយ​

    ​ស្ត្រី​សព្វថ្ងៃ​ដែល​ទទួលរង​ជំងឺ Polycystic Ovary មាន​ច្រើនណាស់​។ ជំងឺ​នេះ​មានន័យថា​អូវែ​ល​ពួកគេ​មាន​ដុះ​គីស​ច្រើន​។ គីស​នេះ​បង្កើតឡើង​ដោយ​ដោយ​ការកកើត​នូវ​ស៊ុត​តូចៗ ជា​លទ្ធផល​នៃ​ការកើនឡើង​កម្រិត​អ័រម៉ូន ហើយ​វា​អាច​កើតឡើង​គ្រប់​វ័យ​មិន​ថា​ចាស់​ឬ​ក្មេង​។​

​    ​បើទោះជា​វា​មិនទាន់​បង្ក​គ្រោះថ្នាក់ ប្រសិនបើ​អ្នក​មិន​ព្យាបាល​ទាន់ពេល ពួកវា​នឹង​កានតែ​ធំ​ឡើង គឺ​ចប់​ហើយ​។​

​    ​* រោគសញ្ញា​
​    ​- នោម​ញឹក ឬ​នោម​ទាស់​
​    ​- ហូរឈាម​មិនធម្មតា ឬ​ឈឺចាប់​ពេល​មក​រដូវ​
​    ​- ឈឺចាប់​ពេល​រួមភេទ​
​    ​- ចង់​ក្អួត ឬក៏​ក្អួត​
​    ​- ឡើង​ទម្ងន់​
​    ​- បាត់​ចំណង​អាហារ ឬក៏ ឆាប់​មាន​អារម្មណ៍​ឆ្អែត​
​    ​- ឈឺចង្កេះ​
​    ​- ឈឺ ឬក៏​ហើម​ក្នុង​ពោះ​។​

​    ​ពេលខ្លះ​អ្នក​ក៏មាន​រោគសញ្ញា​ទាំងនេះ​ដូចជា​អស់កម្លាំង​ល្ហិតល្ហៃ ឬក៏​កម្រើក​ពោះវៀន​។ ហើយ​អ្នក​គួរតែ​ទៅពិនិត្យ​នៅ​ពេទ្យ ឬ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត ប្រសិនបើ​អ្នក​ជួប​រោគសញ្ញា​ទាំងនេះ​៕