មិន​នឹកស្មានថា ដើម្បី​បណ្តេញ​ស្លេស​ចេញពី​សួត និង​ជួយ​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ ប្រើ​ភេសជ្ជៈ​តែមួយ​មុខ​នេះ​សោះ​

    ​នេះ​គឺជា​ភេសជ្ជៈ​ធ្វើ​នៅផ្ទះ​ធម្មតា​មួយ​ដែល​នឹង​ជួយ​អ្នក​ក្នុង​ការស្ដារ​ប្រព័ន្ធ​ភាពស៊ាំ ក៏ដូចជា​បំបាត់​ស្លេស​ចេញពី​សួត​ផងដែរ​។​

​    ​ប្រសិនបើ​ក្អក​ស្លេស​ច្រើន និង​ស្លេស​ក្នុង​ក សូម​ពិសា​ភេសជ្ជៈ​ខាងក្រោម​។​

​    ​* គ្រឿងផ្សំ​
​    ​- អង្ករ​ស្រូវ​សាលី ១ កែវ​
​    ​- ទឹក​
​    ​- ទឹកឃ្មុំ​

​    ​* របៀប​ធ្វើ​
​    ​លាង​អង្ករ​ឱ្យ​ស្អាត ហើយ​ចាក់ទឹក ១ កែវ និង​ទឹកឃ្មុំ ១ កែវ​ចូល​។ ដាក់​ដាំ​ឱ្យ​ពុះ និង​ទុកចោល​មួយ​យប់​។ បន្ទាប់មក​ព្រឹក​ឡើង​ត្រូវ​សម្រិត​យក​ទឹក ដាក់​ក្នុង​កែវ​មាន​គម្រប​។ អ្នក​គួរតែ​រក្សា​វា​ក្នុង​ទូទឹកកក ហើយ​ផឹក​វា ៤ ទៅ ៥ ថ្ងៃ​។​

​    ​* របៀប​ប្រើប្រាស់​
​    ​- មនុស្ស​ធំ ផឹក ១០០ មិ​ល្លី​លីត្រ ក្នុង​មួយថ្ងៃ ផឹក​មុន​បាយ​ព្រឹក ពោះ​ទទេរ​។ 
​    ​- កូនក្មេង​អាយុ ៦ ឆ្នាំ​ឡើង​គួរតែ​ផឹក​ក្នុង​កម្រិត ៣០ មិ​ល្លី​លីត្រ ពេលព្រឹក​ពោះ​ទទេរ​។​

​    ​ផឹក​រយៈពេល ៤ ទៅ ៥ ថ្ងៃ គឺជា​ការ​ស្រេច ហើយ​រាងកាយ​នឹង​ការពារ​ប្រឆាំង​រាល់​បញ្ហា​ជំងឺ​ដែល​បង្ក​ឱ្យ​កើត​ស្លេស មិនឱ្យ​កើតឡើង​វិញ​ក្នុង​រយៈពេល​វែង​៕

  • មិន​នឹកស្មានថា ដើម្បី​បណ្តេញ​ស្លេស​ចេញពី​សួត និង​ជួយ​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ ប្រើ​ភេសជ្ជៈ​តែមួយ​មុខ​នេះ​សោះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព