មូល​ហេតុ​នោម​ញាប់​ ក្រោយ​ពេល​ផឹក​គ្រឿង​ស្រវឹង និង​មិនគួរ​ខ្ទប់​នោម

មូល​ហេតុ​នោម​ញាប់​ ក្រោយ​ពេល​ផឹក​គ្រឿង​ស្រវឹង និង​មិនគួរ​ខ្ទប់​នោម

ក្រុងឈីកាហ្គោ: តើអ្នកធ្លាប់គិតពីអ្វីដែលបានកើតឡើងពេលអ្នកនោមញឹកអំឡុងពេលរាត្រីស្រវឹងជោកជាំ? ប្រាកដណាស់ អ្នកនឹងក្រោកទៅនោមក្រោយពីអ្នកទទួលទានស្រាបៀរ ២ ឬ ៣ កំប៉ុង។ ប៉ុន្ដែពេលបានទៅនោមលើកទីមួយ អ្នកនឹងចាប់ផ្ដើមចង់ចូលបន្ទប់ទឹករៀងរាល់ ២០ នាទីម្ដង។

មូលហេតុដែលអ្នកមិនអាចបញ្ឈប់ការរាន់នោមញឹកក្រោយពីបញ្ចេញចោលលើកដំបូងគឺដោយសារតែបង្ហួរនោមបញ្ជូនអារម្មណ៍ស្រណុកស្រួលទៅខួរក្បាល។

នេះបើតាមនាយកមជ្ឈមណ្ឌលក្រពេញប្រូស្ដាត Duke នៃផ្នែកវះកាត់បស្សាវវិទ្យា ជូដ ដាបបាយូ មូល។នាពេលរាត្រី ខួរក្បាលប្រាប់អ្នកថា៖ «ឯងទើបតែនោមមិញនេះ វាធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួនណាស់ ហើយឯងគួរតែទៅនោមទៀតទៅ»។

វេជ្ជបណ្ឌិត មូល បន្ដថា ជាទូទៅ ដើម្បីបញ្ឈប់ការចូលបន្ទប់ញឹកញយ អ្នកព្យាយាមទប់នោម។ ប៉ុន្ដែវាជាទង្វើមិនល្អនោះទេ។ ការទ្រាំអត់ទៅនោមអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។

វេជ្ជបណ្ឌិត ជុស៊ួ មីកស៍ ជាអ្នកឯកទេសបស្សាវវិទ្យាមកពី Northwestern Medicine និយាយថា នោះគឺជាកង្វល់ដ៏អំពល់មួយ។

សកម្មភាពរុះរើប្រកាច់ប្រកិនមួយម៉ោង ឬពីរម៉ោងពេលធ្វើដំណើរតាមដងផ្លូវមិនបង្កផលប៉ះពាល់យូរអង្វែងអ្វីឡើយ។ ប៉ុន្ដែការរាន់នោមរយៈពេលយូរអាចបង្កការប៉ះពាល់ដល់ប្លោកនោម។

អ្នកស្រាវជ្រាវបានលើកឧទាហរណ៍ថា បើអ្នកទប់នោមដោយមិនចង់ប្រើបន្ទប់ទឹកសាធារណៈដែលកខ្វក់ អ្នកអាចប្រឈមនឹងរោគសញ្ញាបំពង់បង្ហួរនោម ដូចជា បញ្ហាជុះនោមញឹកញាប់ និងឈឺអួលៗ។ ដូច្នេះអ៊ីចឹង ការបង្ហូរវាចោលដោយមិនគួរទ្រាំខ្ទប់មិនមែនជាទង្វើអាក្រក់ឡើយ៕

ប្រភព ៖ postkhmer

  • មូល​ហេតុ​នោម​ញាប់​ ក្រោយ​ពេល​ផឹក​គ្រឿង​ស្រវឹង និង​មិនគួរ​ខ្ទប់​នោម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព
Tags: