ក្រសួង​​​ពិចារណា​​​សំណើ​​​របស់​​​រដ្ឋាភិបាល​​​តួក​​​គី ​​​ដែល​សុំ​​​ឲ្យ​​​បិទ​​​សាលាហ្សាម៉ាន់​​​

ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ ។ លោក អីលហាន កេម៉ាល់ ទុក (Ilhan Kemal Tug) ឯកអគ្គរដ្ឋទូតតួកគីបានអំពាវនាវលើកដំបូងសុំឲ្យបិទសាកលវិទ្យាល័យហ្សាម៉ាន់  ព្រមទាំងសាលាមត្តេយ្យ សាលាបឋម និងអនុវទ្យាល័យអន្តរជាតិហ្សាម៉ាន់ ជាងមួយខែ កន្លងមកហើយ ដោយលើកឡើងថា ពួកគេត្រូវបានគ្រប់គ្រងដោយ “អង្គការភេរវកម្ម” ដែលរៀបផែនការផ្តួលរំលំរដ្ឋាភិបាលតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ។ សាលាហ្សាម៉ាន់ ត្រូវបានភ្ជាប់ទៅនឹងលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) បព្វជិតជនជាតិតួកគីដ៏ចម្រូងចម្រាសមួយរូបដែលចលនា Hizmet របស់លោកបានទាក់ទាញអ្នកគាំទ្ររាប់លាននាក់ ក្នុងនោះមួយចំនួនធំនៅក្នុងជួររដ្ឋាភិបាលតួកគី។ អាជ្ញាធរក្រុងអង់ការ៉ាបានឲ្យចលនានេះទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលជាលទ្ធផលមានមនុស្សជិត៣០០នាក់បាត់បាត់បង់ជីវិត និងមានមនុស្សរាប់មឺុននាក់ទៀតត្រូវបានចាប់ខ្លួន។ គណៈគ្រប់គ្រងសាលាហ្សាម៉ាន់ និងលោក ហ្វេទុឡា ហ្គូឡេន សុទ្ធតែបានថ្កោលទោសការធ្វើរដ្ឋប្រហារនេះ។សាលាហ្សាម៉ាន់បានបដិសេធថា គ្មានទំនាក់ទំនងផ្លូវការណាមួយជាមួយលោក ហ្វេទុឡា ហ្គូឡេន ទេ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងឯកអគ្គរដ្ឋទូតរូបនេះ និងបានបើកយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីធានាជូនឪពុកម្តាយរបស់សិស្សថា សាលារបស់ខ្លួននឹងបន្តប្រតិបត្តិការដូចធម្មតា។ ពេលថ្លែងបន្ទាប់ពីកិច្ចប្រជុំអំឡុងពេលព្រឹករវាងលោក អីលហាន កេម៉ាល់ ទុក និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរាជធានីភ្នំពេញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា ឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងម្តងទៀតអំពីសំណើរបស់រដ្ឋាភិបាលខ្លួនដែលស្នើសុំឲ្យបិទសាលានេះ។ លោក ជុំ សុន្ទរី ដែលអះអាងកាលពីខែមុនថា ក្រសួងខ្វះសិទ្ធិអំណាចនៅក្នុងការបិទសាលានេះនោះបានលើកឡើងកាលពីម្សិលមិញថា ក្រសួងកំពុងតែពិនិត្យឡើងវិញលើ “បញ្ហាសំខាន់” នៃទំនាក់ទំនងភេរវកម្មរបស់សាលានេះ។ លោកបានមានប្រសាសន៍ថា “យើងបាននិងកំពុងត្រួតពិនិត្យឡើងវិញ និងពិចារណាសំណើនេះ ហើយយើងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ ខ្ញុំអាចនិយាយបានត្រឹមតែថា វាជាបញ្ហាសំខាន់”។ អ្នកនាំពាក្យរូបនេះបានបដិសេធមិនឆ្លើយសំណួរដែលចោទសួរថា តើលក្ខណៈវិនិច្ឆ័យអ្វីដែលក្រសួងកំពុងប្រើ ដើម្បីធ្វើការសម្រេចរបស់ខ្លួនឡើយ ហើយបានបង្វែរសំណួរផ្សេងៗទៀតទៅស្ថានទូតតួកគី។ ពេលទាក់ទងកាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងថា រដ្ឋាភិបាលតួកគី “កំពុងរំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលកម្ពុជា” នៅក្នុងការបិទសាលាដែលមានទំនាក់ទំនងជាមួយលោក ហ្វេទុឡា ហ្គូឡេន ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើច្បាប់កម្ពុជាណាមួយដែលសាលាហ្សាម៉ាន់ប្រហែលជាបានរំលោភបំពាននោះឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាបុគ្គលដែលត្រូវប្រាប់អ្នកអំពីចំណុចនេះទេ”។ លោក អីលហាន កេម៉ាល់ ទុក បានបដិសេធមិនឆ្លើយសំណួរបន្ថែមឡើយកាលពីម្សិលមិញ ដោយលើកឡើងថា “ឥឡូវនេះ គ្មានចំណុចអ្វីត្រូវនិយាយជាមួយអ្នកទេលើប្រធានបទនេះ”។ ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសមួយកាលពីខែមុន ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងថា សាលាហ្សាម៉ាន់ គឺជាផ្នែកនៃ”អង្គការភេរវកម្ម” ទូទាំងពិភពលោករបស់លោក ហ្វេទុឡា ហ្គូឡេន ដែលមានសកម្មភាពយ៉ាងសកម្មនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មក។ លោក ហ្វេទុឡា ហ្គូឡេន ដែលមានអាយុ៧៥ឆ្នាំកំពុងរស់នៅក្នុងតំបន់ជនបទនៅក្នុងរដ្ឋផិនស៊ីលវេនៀ […]

The post ក្រសួង​​​ពិចារណា​​​សំណើ​​​របស់​​​រដ្ឋាភិបាល​​​តួក​​​គី ​​​ដែល​សុំ​​​ឲ្យ​​​បិទ​​​សាលាហ្សាម៉ាន់​​​ appeared first on The Cambodia Daily.