មេធាវីនិយាយថា តុលាការ​​​អាមេរិក​​​គ្រោង​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​សំណុំ​​​រឿង​​​ប្រឆាំង​​​លោក ហ៊ុន ម៉ាណែត

នៅសប្ដាហ៍ក្រោយនេះ តុលាការអាមេរិក នឹងបើកសវនាការលើកដំបូងទាក់ទិនបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមិនត្រឹមត្រូវ នេះបើយោងតាមមេធាវីមដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាេមរិកកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុននៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ លោកបានប្ដឹងរដ្ឋាភិបាល និងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងកងយោធពលខេមរភូមិន្ទទាមទារសំណងដែលបណ្ដាលមកពី “ការធ្វើទារុណកម្មតាមរយៈការឃុំខ្លួនតាមតែអំពើចិត្ត ក្រៅប្រព័ន្ធច្បាប់ និងរយៈពេលយូរ”។ នគរបាលក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា អង្គរក្សរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយលោក Paul Hayes ជាបុរសម្នាក់ដែលត្រូវបានបញ្ជូនឱ្យយកដីកាកោះទៅឱ្យកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនៅខាងក្រៅភោជនីយដ្ឋានមួយកាលពីថ្ងៃទី៩ ខែមេសា។ យោងតាមរបាយការណ៍ដែលចេញកាលពីម្សិលមិញដោយលោក Morton Sklar មេធាវីរបស់លោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា តុលាការស្រុកកាលីហ្វ័រញ៉ារបស់អាមេរិកក្នុងទីក្រុងឡូសអ៊ែនជឺឡេស នៅថ្ងៃទី១ ខែកញ្ញា នឹងពិចារណាការផ្តួចផ្តើមស្វែងរកសិទ្ធិអំណាចជាដំណើរការដែលពួកគេសង្ឃឹមថា នឹងលាតត្រដាងការពិតដើម្បីគាំទ្រការអះអាងរបស់ខ្លួនប្រឆាំងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត […]

The post មេធាវីនិយាយថា តុលាការ​​​អាមេរិក​​​គ្រោង​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​សំណុំ​​​រឿង​​​ប្រឆាំង​​​លោក ហ៊ុន ម៉ាណែត appeared first on The Cambodia Daily.