អត្តពលិកកម្ពុជា​ នឹង​​ត្រឡប់​ពី​អូឡាំពិក​​ដល់​ស្រុក​កំណើត​​​ ស្អែក​​ម៉ោង៦:៤០​នាទី

គណៈប្រតិភូ និង​អត្តពលិក​កម្ពុជា​ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេសប្រេស៊ីល​ នឹង​ត្រឡប់​មក​​​ដល់​ទឹក​ដី​កម្ពុជា​វិញ​នា​​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៦ ​ស្អែក​នេះ​វេលា​ម៉ោង៦:៤០​នាទី​ល្ងាច។

 

អត្តពលិកកម្ពុជា​ នឹង​​ត្រឡប់​ពី​អូឡាំពិក​​ដល់​ស្រុក​កំណើត​​​ ស្អែក​​ម៉ោង៦:៤០​នាទីក្រុម​គ្រូ​បង្វឹក​ និង​​កីឡាករមុន​​​​ទៅ​អូឡាំពិក​

 

តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ថា ​ការ​មក​ដល់​របស់​ក្រុម​ការងារ​​ និង​អត្តពលិក​កម្ពុជា​ដែល​បាន​បំពេញ​ភារកិច្ច​នៅ​ប្រេស៊ីល​នោះ​ក៏​មាន​ពិធី​​ទទួល​ស្វាគមន៍​​ដែល​រៀប​ចំ​ដោយ​​អគ្គនាយកដ្ឋាន​​កីឡា​ជាតិ​នៅ​ប្រលាន​យន្ត​ហោះ​ភ្នំពេញ​​​ផង​ដែរ។​ ​

 

កម្ពុជា​មិន​​បាន​ឈ្នះ​​មេដាយ​ណាមួយ​ឡើយ​​​​ក្នុង​ព្រឹតិ្តការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​ប្រេស៊ីល​នេះ។ កម្ពុជា​មាន​អត្តពលិក​៦​រូប​​ក្នុង​នោះ​​​​​​កីឡា​ការិនី​​តេក្វាន់ដូ​ ​ស៊ន សៀវម៉ី​ កីឡា​ហែល​ទឹក​២​នាក់​​គឺ​​កីឡា​​ការិនី ហែមថុន​ វិទីនី​​ និង​កីឡាករ​ ពូ សុវិជ្ជា​ អត្តពលកម្ម​២​នាក់​គឺ​កីឡា​ការិនី​ លី ណារី​ និង​កីឡាករ​ Neko ព្រម​ទាំង​​​កីឡា​ការិនីចំបាប់​​ ចូវ សុធារ៉ា៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​