Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

ក្លឹប​ស្ដេច​ស Real Madrid ​​​គ្រោង​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​ខ្សែ​បម្រើ​ឆ្នើម​ Gareth Bale ​៥​ឆ្នាំ​ទៀត​ដល់​ឆ្នាំ​២០២១ ​និង​​​ដំឡើង​​​​ថ្លៃ​ឈ្នួល​ដល់​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ​ ​ច្រើន​ជាង​ប្រធាន​ក្រុម​​ Sergio Ramos ដល់​ទៅ​ជិត​២​ដង ​និង​ក្រោម​​ Cristiano Ronaldo តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

 

Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

Gareth Bale អបអរ ក្រោយស៊ុតចូលកាលយប់ថ្ងៃអាទិត្យ

 

Bale ​​នៅ​ជាប់​កុងត្រា​ជាមួយ​ Real ដល់​ឆ្នាំ​២០១៩ ​ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រហែល​ ២៥៦០០០ផោន​​ក្នុង​១​សប្ដាហ៍ ​ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​គេ​បំផុត​​ទី​២​ បន្ទាប់​ពី​ Ronaldo (ជិត​៣០០​០០០​ផោន​ក្នុង​១​សប្ដាហ៍) ខណៈ​ដែល​ប្រធាន​ក្រុម​ Ramos ​បាន​ថ្លៃ​ឈ្នួល​ច្រើន​លំដាប់​ទី​៣ ប្រហែល​១៦០​០០០​ផោន​ក្នុង​១​សប្ដាហ៍។

 

Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

Sergio Ramos ប្រធានក្រុម​ Real Madrid

 

បើ​តាម​ Marca បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ស្ដេច​ស​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Zinedine Zidane ​​គ្រោង​នឹង​​បន្ថែម​កុងត្រា​​ថ្មី​ដល់​ Bale រហូត​ដល់​ឆ្នាំ​២០២១ និង​ឲ្យ​ថ្លៃ​ឈ្នួល​​ប្រហែល​៣០០​០០០​​ផោន​ ឬ​លើស​នេះ​ទៀត​ ខណៈ​ដែល​ Ronaldo ​ក៏​ក្លឹប​គ្រោង​នឹង​ឲ្យ​ត​កុងត្រា​ថ្មី​ទៀត​ដល់​ឆ្នាំ​​២០២០ ​និង​​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​មុន​លើស​ Bale ដដែល ខណៈ​ដែល​បច្ចុប្បន្ន​ប្រធាន​ក្រុម​ព័រទុយហ្គាល់​រូប​នេះ​ នៅ​ជាប់​កុងត្រា​ចាស់​ដល់​ឆ្នាំ​២០១៨៕

 

Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

Cristiano Ronaldo

 

Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

 

Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail | Totalsportek​

  • Real ​ត្រៀម​ត​កុងត្រា​ឲ្យ​ Bale ៥​ឆ្នាំ​ទៀត និង​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាង​ Ramos ជិត​២​ដង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:កីឡា