បទ​ថ្មី “បាក់​ស្រឹបៗ” ផលិតករ​ដើរ​ខ្ចី​លុយ​គេ ទម្រាំ​បាន​ចេញ​ MV

ក្រុម​ PLUGGER ទើប​តែ​ចេញ​ MV(វីដេអូ​ចម្រៀង) ស្នាដៃ​បទ​និពន្ធ​ថ្មី​កាល​ពី​ម្សិលមិញ​នេះ ដោយ​ក្នុង​នោះ​ តំណាង​ក្រុម​លោក​ តូ មុន្នីឫទ្ធី ប្រាប់ថា ​ដោយសារ​ចិត្ត​ស្រលាញ់​ និង​ឆន្ទៈ ​ចង់​ឲ្យ​ប្រទេស​មាន​ស្នាដៃ​បទ​ថ្មីៗច្រើន​ រួម​ទាំង​ចង់​បាន​គុណភាព​វីដេអូ​ផង​ ​ក្រុម​លោក ​សម្រេច​ចិត្ត​​ខ្ចី​ថវិកា​មិត្ត​ភក្តិ​មួយ​ផ្នែក​ធំ​​ដើម្បី​​បាន​ចេញ​ជា​លទ្ធផល​​បទ​នេះ​ឡើង។

 

បទ​ថ្មី “បាក់​ស្រឹបៗ” ផលិតករ​ដើរ​ខ្ចី​លុយ​គេ ទម្រាំ​បាន​ចេញ​ MV
 

ឈុត​មួយ​នៅក្នុង​បទ ចម្រៀង “បាក់ស្រិបៗ”

 

តំណាង​ក្រុម​ ថ្លែង ៖ “បង​ប្រុស​ខ្ញុំ​ គាត់​និពន្ធ​បទ​នេះ​ សម្រាប់​ច្រៀង​លេង​តាំង​ពី​ ២០០៧ ប៉ុន្តែ​ពេល​​បាន​បង្កើត​ក្រុម ​ពួក​ខ្ញុំ​បាន​ជ្រើសរើស ​និង​សុំ​សិទ្ធិ​ពី​គាត់​ ដើម្បី​ផលិត​វា​អោយ​ចេញ​ជា​ Standard Music សម្រាប់​ក្រុម​ខ្ញុំ​តែ​ម្ដង។ ​មាន​ន័យ​ថា​ កាល​នោះ​ គាត់​និពន្ធ​ច្រៀង​លេង​ទេ ​តែ​ខ្ញុំ​ស្ដាប់​ដូច​ពីរោះ​ ក៏​សុំ​គាត់​មក​ តែទើបតែសុំកាលឆ្នាំ២០១៥ រក្សា ​Melody &amp, Lyric ដដែល ពួក​ខ្ញុំ​ គ្រាន់​តែ​និពន្ធ​បទ​ភ្លេង​បន្ថែម​តែ​ប៉ុណ្ណោះ​”។

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​ អត្ថន័យ​នៃ​បទ​នេះ ​ទៀត​សោត​ចង់​បង្ហាញ​ពី​​​ស្នេហា​កំប្លែង​រវាង​មនុស្ស​ស្រី​ឆ្នាស​បន្តិច​ តែ​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ និង​អ្នក​ជិត​ខាង​កំហូច​បួន​នាក់​។ ពួកគេ​តែង​រក​វិធី​ប្លែកៗ​ដើម្បី​ ចង់​ឈ្នះ​ចិត្ត​អ្នក​ជិត​ខាង​គេ។

 

មុន​ចេញ​ជា​លទ្ធផល​សម្រេច “បាក់​ស្រឹបៗ” បាន​សហការ​ជាមួយ​ “តន្ត្រី​​សុទ្ធ Studio”​ និង Studio មួយ​ទៀត​នៅ​ប្រទេស​Australia ​ក្នុង​បច្ចេកទេស​ mix ហើយ​ចុង​ក្រោយ​យក​មក Master នៅ​ស្រុក​ខ្មែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា