សុខ​ៗ តួ​ប្រុស​ក្នុង​រឿង​ “Thor” ចាប់​ជំនាញ​ថ្មី​ជា​អ្នក​ប្រដាល់​អាជីព​

តារា​សម្ដែង​ប្រុស Idris Elba ដែល​សម្ដែង​ជា​តួ Heimdall ក្នុង​រឿង “Thor” កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ ដើម្បី​ឡើង​សង្វៀន​ត្រៀម​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព។

 

សុខ​ៗ តួ​ប្រុស​ក្នុង​រឿង​ “Thor” ចាប់​ជំនាញ​ថ្មី​ជា​អ្នក​ប្រដាល់​អាជីព​

 

តារា​វ័យ​៤៣​ឆ្នាំ​​បាន​ប្រឹង​ហាត់​យក​សាច់​ដុំ​ជិត​១​ឆ្នាំ​ហើយ ដើម្បី​ប្រឡូក​ក្នុង​អាជីព​ឈឺ​សាច់នេះ។ តារា​ដែល​បញ្ចូល​សំឡេង​ខ្លា​ដំបង​ក្នុង​រឿង “The Jungle Book” បាន​និយាយ​ថា​៖”វា​ជា​​មហិច្ឆតា​ក្នុង​ជីវិត​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ​ ក្នុង​ការ​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព ឈាន​ជើង​ចូល​សង្វៀន​ដើម្បី​សាក​ល្បង​ខ្លួន​ឯ​បន្ថែម​ទៀត​ ជា​មនុស្ស​ម្នាក់​ដែល​​ហ៊ាន​ប្រឈម​មុខ​​នឹង​បញ្ហា​”។ ​​

 

 

សុខ​ៗ តួ​ប្រុស​ក្នុង​រឿង​ “Thor” ចាប់​ជំនាញ​ថ្មី​ជា​អ្នក​ប្រដាល់​អាជីព​

Idris ​បាន​ទៅ​ហ្វឹកហាត់​​នៅ​ប្រទេស​អង់គ្លេស, គុយបា​, អាហ្វ្រិក​ខាងត្បូង​និង​ថៃ ជាមួយ​អតីត​កីឡាករ​​ម្ចាស់​ជើង​​ពិភពលោក​និង​គ្រូ​បង្វឹក​ជា​ច្រើន។ កាល​ពី​ពេល​ថ្មី Idris បាន​បង្ហោះ​រូប​ដោះ​អាវ​លើ​បណ្ដាញ​សង្គម Instagram និង​សរសេរ​ថា​៖”សម្រក​ទម្ងន់​ ពីរ​ថ្ងៃ​មុន​ការ​ប្រកួត​ដំបូង​មក​ដល់, ជ្រើសរើស​ទីកន្លែង​ដែល​ត្រឹមត្រូវ​មួយ​សម្រាប់​ខ្លួនឯង។ កុំ​ខ្លាច”។ យ៉ាងណាក្ដី Idris Elbaក៏​នៅ​តែ​ធ្វើ​ជា​តារា​សម្ដែងបន្ត​ទៀត​ដែរ៕

 

ចុចអាន៖Chris Hemsworth និង​Tom Hiddleston ចាប់​ផ្ដើម​​ថត​រឿង “Thor: Ragnarok”

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ mirror