សិស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រូ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ​ ទទួល​បាន​សំណង​​ជាង 5.9 លាន​ដុល្លារ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro បានឲ្យដឹងថាក្មេងប្រុសអតីតសិស្សសាលាម្នាក់ដែលជាឪពុកកូននៅក្នុងផ្ទៃរបស់អ្នកគ្រូរបស់ខ្លួនបានទទួលប្រាក់ 4.5 លានផោន (ជាង 5.9 លានដុល្លារ) ក្រោយឈ្នះក្ដី។

បើតាមប្រភពដដែលបានឲ្យដឹងថា អ្នកដែលរងពាក្យបណ្ដឹងមិនមែនត្រឹមតែអ្នកគ្រូ Laura Whitehurst ម្នាក់នោះទេ ប៉ុន្តែខាងសាលាផងដែរ ។ ក្នុងពាក្យបណ្ដឹងរបស់គ្រួសារក្មេងរងគ្រោះបានចោទប្រកាន់អ្នកគ្រូ Laura ដែលបានរួមភេទជាមួយនឹងកូនប្រុសពួកគេក្នុងពេលដែលគេនៅជាអនិតិជននៅឡើង និងប្ដឹងគណៈគ្រប់គ្រងសាលាដែលបានដឹងពីទំនាក់ទំនងរវាងគ្រូវ័យនិងសិស្សដែលជាអនីតិជនប៉ុន្តែមិនព្រមធ្វើការហាមឃាត់ក៏ដូចជាជូនដំណឹងដល់អាណាព្យាបាល។

សិស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រូ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ​ ទទួល​បាន​សំណង​​ជាង 5.9 លាន​ដុល្លារ

ក្រោយការកាត់ក្ដីអ្នកគ្រូដែលទើបតែផ្ដល់កំណើតដល់កូនរបស់ក្មេងប្រុសរងគ្រោះកាលពីឆ្នាំ ២០១៤ រូបនេះ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរួមភេទជាមួយនឹងអនីតិជន។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងសិស្សនិងគ្រូទាំង២នេះមិនមែនទើបតែកើតឡើងនោះទេ ប៉ុន្តែវាបានកើតឡើងតាំងពីក្មេងប្រុសម្នាក់នោះមានអាយុ ១៦ (បច្ចុប្បន្នអាយុ ២១) ។ ហើយរឿងរ៉ាវបែកធ្លាយបន្ទាប់ពីមានការចាប់ខ្លួនអ្នកគ្រូ Laura ដែលឈានដល់ការសារភាពថាធ្លាប់បានរួមភេទជាមួយនឹងអតីតសិស្សរបស់ខ្លួនចំនួន ៣ នាក់៕

  • សិស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រូ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ​ ទទួល​បាន​សំណង​​ជាង 5.9 លាន​ដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ចំនេះដឹង
Tags: