ល្បី​រឿង​លោក រ៉ិ​ច គង់ ប្រើ​គ្រប់​វិធី​ដើម្បី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​

តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​លោក រ៉ិ​ច គង់ ដែលជា​អតីត​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ប្រើ​គ្រប់​វិធី​ដើម្បី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ តាម​មហិច្ឆតា​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក រ៉ិ​ច គង់ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នាពេល​កន្លងមក​ផងដែរ ហើយ​បញ្ហា​នេះ​ត្រូវបាន​គេ​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​លោក ម៉ៅ សំអឿន ធ្វើ​ឲ្យ​លោក ម៉ៅ សំអឿន របូត​ពី​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កាល​ពេល​ថ្មីៗ​កន្លងទៅនេះ​។ អាច​និយាយបានថា ការដែល​លោក ម៉ៅ សំអឿន ត្រូវ​ដកហូត​តំណែង​គឺ​កើតចេញពី​ល្បិចកល​របស់លោក រ៉ិ​ច គង់ ផងដែរ​ព្រោះ​លោក រ៉ិ​ច គង់ ចង់បាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជា​យូរ​មកហើយ​។

ភ្នាក់ងារ​គយ​តូចតាច​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា កន្លងមក​ក្នុងនាម​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​លោក រ៉ិ​ច គង់ ក៏បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​រលូន មិនមែន​លោក ម៉ៅ សំអឿន ធ្វើ​អ្វីៗ​តែម្នាក់ឯង​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​វាយតម្លៃថា​នៅពេល​លោក រ៉ិ​ច គង់ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​មិនអាច​លុបបំបាត់​ភាពមិនប្រក្រតី​នៃ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បានឡើយ​។ ផ្ទុយទៅវិញ​បទល្មើស​នៅតែ​អាច​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក រ៉ិ​ច គង់ មានបទពិសោធន៍​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជា​យូរ​មកហើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់វិធានការ​តាមដាន​សកម្មភាព​ការងារ​របស់លោក រ៉ិ​ច គង់ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឲ្យ​បាន​ដិតដល់​។ ដោយហេតុថា​ចាប់តាំងពី​លោក រ៉ិ​ច គង់ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជំនួស​លោក ម៉ៅ សំអឿន កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ គឺ​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ដដែល​។ ជាងនេះទៅទៀត​មាន​ឈ្មួញ​មួយចំនួន​កំពុង​រក​ពេល​ជួបពិភាក្សា​ជាមួយ​លោក រ៉ិ​ច គង់ ពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម ហើយ​ការចរចា​នោះ​គឺ​សម្របសម្រួល​ដើម្បី​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​តទៅទៀត​៕

117222761qលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងមេគយធំលោក គុណ ញឹម