អម្ពរ ទេវី នឹងធ្វើឱ្យរឿង «ទឹកចិត្តម្តាយសម័យថ្មី» មានអ្នកចង់ទស្សនាកើនឡើងទ្វេដង

6 Videos


រឿង «ទឹកចិត្តម្តាយសម័យថ្មី» ជារឿងដែលមានលក្ខណៈអប់រំ និង ឆ្លុះបញ្ចាំងតថភាពនៅក្នុងសង្គមគ្រួសារ ដែលដឹកនាំសម្តែងដោយអ្នកនិពន្ធដ៏ល្បីមួយរូបនៅរបស់ផលិតកម្មថោន គឺអ្នកស្រី ពាន់ ភួង បុប្ផា ។ ដោយឡែករឿងនេះនឹងមានការចាប់អារម្មណ៍ចង់ទស្សនាកាន់តែច្រើន ដោយសារតែវត្តមានរបស់តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះមួយរូបកាលពីជាងពីរទសវត្សរ៍មុនគឺអ្នកនាង អម្ពរ ទេវី ។

អម្ពរ ទេវី នឹងធ្វើឱ្យរឿង «ទឹកចិត្តម្តាយសម័យថ្មី» មានអ្នកចង់ទស្សនាកើនឡើងទ្វេដង

ការវិលត្រឡប់មករកអាជីពសម្តែងរឿងសាជាថ្មីរបស់អ្នកនាង អម្ពរ ទេវី ឃើញថាកក្រើកមិន ធម្មតាឡើយក្នុងពិភពសិល្បៈខ្មែរ ទាំងអ្នកគាំទ្រ ទាំងមិត្តសិល្បករផងដែរ ។ ទន្ទឹមនឹងនេះ គេរំពឹងទុកថា រឿង «ទឹកចិត្តម្តាយសម័យថ្មី» នេះនឹងមានអ្នកចង់ទស្សនាកើនឡើងទ្វេដង គេចាប់អារម្មណ៍ឃើញថារឿងនេះប្រមូលផ្តុំតារាជើងចាស់បីសម័យកាល ដែលរួមគ្នាមកអង្រួនផ្ទៃរឿងឱ្យកាន់តែកក្រើក ដោយក្នុងនោះមានតារាក្នុងជំនាន់អ្នកនាង អម្ពរ ទេវី អ្នកនាង ស៊ឹម សូរិកា និង ឌុច លីដា រួមមានតារាជើងចាស់ ជើងថ្មីជាច្រើនដួង ។

អម្ពរ ទេវី នឹងធ្វើឱ្យរឿង «ទឹកចិត្តម្តាយសម័យថ្មី» មានអ្នកចង់ទស្សនាកើនឡើងទ្វេដង

គួរបញ្ជាក់ផងដែរថា អ្នកនាង អម្ពរ ទេវី បានធ្វើដំណើរមកដល់ស្រុកខ្មែរកាលពីថ្ងៃទី ១៣ ខែសីហា ចាប់ផ្តើមថតរឿង «ទឹកចិត្តម្តាយសម័យថ្មី» នេះកាលពីថ្ងៃទី ១៨ ខែសីហា ហើយគ្រោងនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃចុងខែសីហានេះ ៕

ប្រមាញ់តួ

អម្ពរ ទេវី នឹងធ្វើឱ្យរឿង «ទឹកចិត្តម្តាយសម័យថ្មី» មានអ្នកចង់ទស្សនាកើនឡើងទ្វេដង