នាង Yimei Bo-Hilde កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះ

6 Videos


កាលពីពេលថ្មីនេះចំណងអាពាហ៍ពិពាហ៍រវាងកំពូលតារាសម្តែងហូលីវូដ ២ ដួង គឺលោក JohnnyDeep និងនាង Yimei Bo-Hilde បានដើរដល់ផ្លូវបំបែកហើយ ។

កាលពីឆ្នាំ ២០១២ នាង Yimei ត្រូវបានជ្រើសរើសជាតារាសិចស៊ីបំផុតក្នុងពិភពលោក ។ ឆ្នាំ ២០១៣ក្នុងវ័យ ២៧ ឆ្នាំនាងបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងកំពូលតារាសម្តែងហូលីវូដ លោក Johnnyវ័យ ៥០ឆ្នាំ ។ ដើម្បីរូបនាងលោក Johnny សុខចិត្តបោះបង់ចោលមិត្តស្រីដែលមានចំណងស្នេហារយៈ ១៤ ឆ្នាំ ។ ម្យ៉ាងទៀតដើម្បីជាចំណងស្នេហាលោក Johnny បានប្រគល់ឆ្នេរសមុទ្រមួយដែលមានតម្លៃ ១០០ លានដុល្លារជាកាដូសម្រាប់នាង ហើយខែកុម្ភៈ ឆ្នាំ ២០១៥ ពួកគេបានរៀបការជាមួយគ្នា ។

នាង Yimei Bo-Hilde  កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះ

លោក Johnny ដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ២៥០០ លានដុល្លារនោះ គឺសូម្បីតែមុនពេល រៀបការក៏មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីដែរ ព្រោះងប់ងល់នឹងស្នេហាខ្លាំងពេក ហើយអ្វីដែលគួរ ឲ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ នាង Yimei បានដាក់ពាក្យសុំលែងលះ ។ ការមិនចុះសម្រុងនឹងគ្នាបែបនេះ គឺមិនមានតែមួយលើកប៉ុណ្ណោះទេដែលនាងបានបោះបង់ចោលលោក Johnny នាងថែមទាំងដើរស៊ីផឹកស្រវឹង និង បង្ករឿងរកាំរកូសនៅក្នុងផ្ទះឥតលោះថ្ងៃទៀតផង ។

នាង Yimei Bo-Hilde  កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះ

មានគេបង្ហើបឲ្យដឹងទៀតថា នាង Yimei នៅតែលួចទាក់ទងជាមួយនឹងសង្សារចាស់ទៀតផង ដែលទីបំ ផុតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ អ្នកទាំងពីរបានចេញសេចក្តីប្រកាសរួមមួយ និង ឈានដល់កិច្ចព្រម ព្រៀងលែងលះគ្នា ដោយនៅក្នុងកិច្ចព្រមព្រៀងនោះ គឺលោក Johnny ចំណាយប្រាក់ ៧ លានដុល្លារដល់នាង Yimei ។ ដូច្នេះនាង Yimei Bo Hilde រៀបការជាមួយនឹងលោក Johnny Deep បានរយៈពេលមួយឆ្នាំតែ ប៉ុណ្ណោះអាចកើបយកទ្រព្យសម្បត្តិសរុបបានរហូតដល់ ៤០ លានដុល្លារ ៕ គ ឡេង

នាង Yimei Bo-Hilde  កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះនាង Yimei Bo-Hilde  កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះនាង Yimei Bo-Hilde  កើបលុយពី Johnny Deep បាន ៤០ លានដុល្លារ ក្រោយលែងលះ