កញ្ញា​ពៅ វី​រី​យ៉ា និយាយ​រឿងសម្រស់​ដើមទ្រូង​របស់​នាង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​នាង​ពៅ វី​រី​យ៉ា​បាន​បដិសេធ​ព័ត៌មាន​ថា នាង​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង បន្ទាប់​ពី​គេ​ឃើញ​នាង​បង្ហាញ​សម្រស់​ដើមទ្រូង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។
សារព័ត៌​មាននៅ​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ដោយ​យោង​ប្រភព​ព័ត៌មាន​ពី​ខាងក្រៅ​ថា ពៅ វី​រី​យ៉ា បាន​ចំណាយ​ប្រាក់​កែ​ដើមទ្រូង​ឱ្យ​ធំ​ដើម្បី​ទាក់ទាញ ។ វី​រី​យ៉ា​បាន​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​កែ​សម្រស់​ដើមទ្រូង​របស់​នាង ដោយ​ចំណាយ​អស់ប្រាក់​ច្រើន​គួរសម ដើម្បី​ឱ្យ​កាន់តែ​ទាក់ទាញ​ភ្នែក​មហាជន ជា​ពិសេស​គឺ​គូស្នេហ៍​របស់​នាង ។ ការ​កែ​សម្រស់​នោះ រាល់​ការ​ចំណាយ​បាន​ទទួល​ការ​រ៉ាប់រង​ពី​មិត្ត​ប្រុស​របស់​នាង ស្រប​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ វី​រី​យ៉ា បង្ហាញ​ភាព​សិច​ស៊ី ហ៊ឺហា​ទាំង​ការ​ស្លៀកពាក់ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​ពៅ វី​រី​យ៉ា នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ វី​រី​យ៉ា​គ្រោង​ថត​រឿង​ថ្មី​មួយទៀត​ឱ្យ​ស្ថានីយទូរទស្សន៍ CTN ដោយ នៅ​ក្នុង​រឿង​នោះ​អ្នកដឹកនាំ​រឿង​ឱ្យ​នាង​សម្តែង​ជា​តួឯក​តែ​ម្តង ។ គ្រប់​រឿង​ដែល​នាង​ថត​ត្រូវ​តារា​ស្រី​វ័យ​២៣​ឆ្នាំ​ពៅ វី​រី​យ៉ា​ប្រាប់​ថា​អ្នកដឹកនាំ​តម្រូវ​ឱ្យ​នាង​ស្លៀកពាក់​សិច​ស៊ី​ទាំងអស់ ដ្បិត​នាង​មាន​ដងខ្លួន​សិច​ស៊ី​ពី​កំណើត​ស្រាប់ ហើយ​ភាព​សិច​ស៊ី​នេះ​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង ៕