តារាចម្រៀង​អា​មេ​រិ​ក​ភ្ជាប់ពាក្យ​ជាមួយ​សេ​ដ្ឋី​អូស្ត្រាលី

BBC​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Mariah Carry តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក​អាយុ​៤៦​ឆ្នាំ បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក  James Packer អាយុ​៤៧​ឆ្នាំ មហាសេដ្ឋី​ជនជាតិ​អូស្ត្រាលី ក្រោយ​ពេល​អ្នក​ទាំង​២​បាន​ទាក់ទង​គ្នា​តាំងពី​ខែមិថុនា ២០១៥​មក ។

កន្លង​មក​គេ​ឃើញ​នាង​Mariah និង​លោក  Packer បាន​ទៅ​ដើរ​កម្សាន្ត​នៅ​អុ​ី​តា​លី​យ៉ាង​ល្អូកល្អិន​ជាមួយ​គ្នា ។

ទស្សនាវដ្តី​Forbes របស់​អា​មេ​រិ​កបាន​រៀបចំ​ចំណាត់ថ្នាក់​នៃ​ភាព​មាន​ស្តុកស្តម្ភ​របស់​លោក​James Packer បាន​បង្ហាញ​ថា លោក​ស្ថិត​នៅ​លំដាប់​ទី​៤ នៃ​មហាសេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​អូស្ត្រាលី គឺ​មានទ្រព្យ​ដល់​ទៅ​៣.១០០​លាន​ដុល្លារ​ឯណោះ ។

លោក Packer បាន​ទទួល​កេរ​មរតក​ផ្នែក​សារព័ត៌​មាននៅ​អូស្ត្រាលី​បន្ត​ពី​ឪពុក គឺ​លោក​Kerry Packer ។

បច្ចុប្បន្ន​លោក​James Pacher គឺជា​អ្នកជំនួញ​ខាង​កាស៊ីណូ ។ ចំណែក​ស្ថានភាព​ជីវិត​ផ្ទាល់​របស់​លោក គឺ​បាន​លែងលះ​ប្រពន្ធ​នាង Erica Baxter ជាតា​រា​ម៉ូ​ដែល និង​ជា​តារាចម្រៀង​កាលពី​ឆ្នាំ​២០១៣ ។ ចំណែក​នាង Mariah Carey ទើប​លែងលះ​ប្តី​លោក  Nick Cannon ជា​ពិធីករ ក្នុង​កម្មវិធី​ការ​ប្រកួត​សមត្ថភាព «America’s Got Talent» និង​មានកូន​ស្រី​ភ្លោះ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០១១ ។ លោក​Nick Cannon បាន​ប្តឹង​សុំ​លែងលះ​នាង  Mariah Carey នៅ​ខែមេសា ២០១៥ ក្រោយ​ពេល​ពួក​គេ​រៀប​ការ​បាន​៦​ឆ្នាំ ៕