តុលាការ​អាមេរិក​គ្រោង​បើក​សវនាការ​​ជុំវិញ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​និង​លោក​ហ៊ុន ម៉ាណែត

មេធាវី​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​ជា​ខ្មែរ-​អាមេរិកាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ផ្ដល់​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា (jurisdictional discovery) ដើម្បី​អាច​ឲ្យ​ដើម​បណ្ដឹង​មាន​លទ្ធភាព​ស្វែង​រក​ការ​ពិត​ពី​បទល្មើស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ តុលាការ​គ្រោង​នឹង​បើក​សវនាការ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។