ស្នងការ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​​​ភ្ញៀវ ​ទេសចរ​ធ្វើ​ដំណើរ​តាម​ទូក​​ទាំង អស់​​ប្រុងប្រយ័ត្ន​ខ្ពស់​​​​​​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បើយោងតាមហ្វេកប៊ុកអគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួ ដេរដាស់ កម្លាំងខ្យល់បក់ កន្ត្រាក់ខ្លាំងម្ដងៗ និងមានទឹករលកយោលមធ្យមនៅចន្លោះឃ្លោង។ ជាក់ស្ដែងនៅឆ្នេរអូរឈើទាល មានខ្យល់បក់កន្ត្រាក់ខ្លាំង និងទឹករលកបោកបង្គួរ ដែលអាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្យល់និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហ័ស។

បើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៣ដល់២៨ ខែសីហានេះ មានប្រព័ន្ធសម្ពាធទាបមួយកើតឡើង អូសកាត់ប្រទេសថៃ លាតសន្ធឹងដល់សមុទ្រចិនភាគខាងត្បូង ហើយជាមួយគ្នានេះដែរព្រះរាជណាចក្រកម្ពុជាក៏អាចរងសម្ពាធនេះដែរ។  ដូច្នេះសូមអ្នកធ្វើដំណើរតាមជលយន្តលើសមុទ្រទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តជំនាញ ពេលមានឧបទ្ទវហេតុណាមួយកើតឡើង៕

ស្នងការ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​​​ភ្ញៀវ ​ទេសចរ​ធ្វើ​ដំណើរ​តាម​ទូក​​ទាំង អស់​​ប្រុងប្រយ័ត្ន​ខ្ពស់​​​​​​ ស្នងការ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​​​ភ្ញៀវ ​ទេសចរ​ធ្វើ​ដំណើរ​តាម​ទូក​​ទាំង អស់​​ប្រុងប្រយ័ត្ន​ខ្ពស់​​​​​​

ប្រភព ៖ kqube

  • ស្នងការ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​​​ភ្ញៀវ ​ទេសចរ​ធ្វើ​ដំណើរ​តាម​ទូក​​ទាំង អស់​​ប្រុងប្រយ័ត្ន​ខ្ពស់​​​​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:កំសាន្ត
Tags: