តា​ឥណ្ឌា ១២០ ឆ្នាំ​ថា យោ​គៈ​និង​តម​សិច​បង្កើន​អាយុ​វែង​

ក្រុងកូលកាតា: ដោយមុខមាត់មិនសមទំនងតាមការអះអាងអំពីអាយុរហូតដល់ ១២០ ឆ្នាំ សង្ឃឥណ្ឌាមួយអង្គ ដែលបាននិយាយថា ព្រះអង្គគឺជាមនុស្សចាស់បំផុតបន្ដរស់នៅអាយុយឺនយូរដោយមិនបៀតនឹងសិច ឬគ្រឿងហឹរនិងហ្វឹកហាត់យោគៈរៀងរាល់ថ្ងៃ។យោងតាមកំណើតក្នុងលិខិតឆ្លងដែន បានបង្ហាញថា ព្រះសង្ឃព្រហ្មញ្ញសាសនា ស្វាមី ស៊ីវ៉ាណាន់ដា ប្រសូតនៅថ្ងៃ ទី ៨ ខែសីហា ឆ្នាំ ១៨៩៦។

បច្ចុប្បន្ន លោកកំពុងដាក់ស្នើសុំកំណត់ត្រាពិភពលោកហ្គីណេស ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក។ ថ្មីៗ អង្គភាពនេះបានចុះបញ្ជីលោក តា ជីរ៉ូអេម៉ុន គីមូរ៉ា ជនជាតិជប៉ុន ដែលស្លាប់កាលពីខែមិថុនា ឆ្នាំ ២០១៣ នៅអាយុ ១១៦ ឆ្នាំ និង ៥៤ ថ្ងៃ ជាបុរសវ័យចាស់បំផុតនៅមានជីវិតរស់។

តា​ឥណ្ឌា ១២០ ឆ្នាំ​ថា យោ​គៈ​និង​តម​សិច​បង្កើន​អាយុ​វែង​

 

មន្ដ្រីលិខិតឆ្លងដែនឥណ្ឌា បានទទួលកំណើតអាយុរបស់លោក ស៊ីវ៉ាណាន់ដា ពីការចុះបញ្ជីរបស់វត្ដ។ ប៉ុន្ដែលំបាកក្នុងការបញ្ជាក់ពីអាយុពិតរបស់ព្រះសង្ឃឥណ្ឌានេះណាស់។រូបរាងដែលមើលទៅក្មេងជាងវ័ ៥០ ឆ្នាំ លោក ស៊ីវ៉ាណាន់ដា មកពីទីក្រុងពិសិដ្ឋ វ៉ារ៉ាណាស៊ី បានធំដឹងក្ដីក្នុងភូមិឋានក្រីក្របំផុត និងសម្រេចចិត្ដបួសជាសង្ឃព្រហ្មញ្ញសាសនា ដោយនិយាយថា ព្រះអង្គមានអាយុវែងដោយសារ «ការហ្វឹកហាត់យោគៈ គោរពវិន័យ និងមិនបៀតនឹងសិច»។

ព្រះអង្គមានសង្ឃដីកាប្រាប់ AFP ក្រោយពីហ្វឹកហាត់យោគៈពីរម៉ោងក្នុងក្រុងកូលកាតា ស្ថិតនៅភាគខាងកើតឥណ្ឌាថា៖ «អាត្មាអនុវត្ដជីវិតរស់នៅបែបសាមញ្ញ ទទួលទានសាមញ្ញ គ្រាន់តែអាហារស្ងោរដោយគ្មានប្រេង ឬគ្រឿងហឹរ បាយ និងម្ហូបប្រពៃណីឥណ្ឌា ជាមួយម្ទេសខៀវប៉ុន្មានផ្លែ»។

តា​ឥណ្ឌា ១២០ ឆ្នាំ​ថា យោ​គៈ​និង​តម​សិច​បង្កើន​អាយុ​វែង​

បុរសកម្ពស់ ១,៥៨ ម៉ែត្រ លោក ស៊ីវ៉ាណាន់ដា សិងលើកម្រាលកន្ទេល និងប្រើដុំឈើជាខ្នើយ។ លោកមានសង្ឃដីកាថា៖ «អាត្មាមិនឆាន់ទឹកដោះគោ ឬផ្លែឈើទេ ពីព្រោះអាត្មាគិតថា ពួកវាជាអាហារដាស់អារម្មណ៍។ កាលពីកុមារភាព អាត្មាសិងជាច្រើនថ្ងៃដោយគ្មានអ្វីទ្រាប់ពោះសោះ»។

បុរសចំណាស់ត្រូវបានឪពុកម្ដាយស្លាប់ចោលតាំងពីអាយុ ៦ ឆ្នាំ ហើយត្រូវសាច់ញាតិបញ្ជូនទៅរស់នៅក្នុងវត្ដ។ ការរស់នៅដោយមិនពឹងអាស្រ័យលើថ្នាំសង្កូវ ព្រះអង្គបានរស់ដោយឯករាជ្យ ព្រមទាំងធ្វើដំណើរត្រាច់ចរតែម្នាក់ឯង។លោក ស៊ីវ៉ាណាន់ដា ដែលប្រសូតក្នុងសម័យអាណានិគមដោយគ្មានអគ្គិសនី គ្មានរថយន្ដ ឬទូរស័ព្ទប្រើប្រាស់នោះទេ៕

ប្រភព ៖ postkhmer

  • តា​ឥណ្ឌា ១២០ ឆ្នាំ​ថា យោ​គៈ​និង​តម​សិច​បង្កើន​អាយុ​វែង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:កំសាន្ត
Tags: