បុរស​និយម​កោរ​រោម​បំណង​សិចល្អ​ និង​អនាម័យ​ស្អាត

បុរស​និយម​កោរ​រោម​បំណង​សិចល្អ​ និង​អនាម័យ​ស្អាត

ក្រុងឡុងដ៍: ផ្ដើមពីមុខបង្ហូតដល់ទ្រូង ហើយបច្ចុប្បន្ន ទំនោរកោររោម ជាពិសេស បរិវេណស្មៅ កាន់តែពេញនិយមខ្លាំង។ធ្លាប់តែជាចំណូលចិត្ដនារី ពេលនេះការកោរសម្អាតរោមរក្សាអនាម័យកើនប្រជាប្រិយខ្ពស់សម្រាប់បុរសៗ។ខណៈការដុសខាត់សម្អាតរោមលើដើមទ្រូងតារាល្បីៗ រួមទាំង ដេវីដ បេកខាំ និងដេនីញ៉ែល ក្រេហ្គ បានបង្កើនទំនោរសម្អាតរោមខ្ពស់ ដែលការស្ទង់មតិថ្មីមួយដោយ Gillette បានបង្ហាញថា បុរសម្នាក់ចំណោម ៥ នាក់ សម្រេចសម្អាតរោមផ្នែកខាងក្រោមរបស់ខ្លួន។

វេជ្ជបណ្ឌិត ម៉ាតធូ ហាល់ ជាចិត្តវិទូសង្គមមកពីសមាគមស្រាវជ្រាវនៃសាកលវិទ្យាល័យលេនខាស្ទ័រ បានសិក្សាលើពាណិជ្ជកម្មរបស់ក្រុមហ៊ុនឡាមកោររោម Gillette ដែលប្រើពាក្យស្លោកស្រួលចាំថា «គ្មានកំប៉ូតស្មៅ ឈើដុះខ្ពស់»។ប៉ុន្ដែការសិក្សាបានរកឃើញថា មូលហេតុជាច្រើនត្រូវរួមមានកោរសម្រាប់សិចកាន់តែប្រសើរ និងអនាម័យស្អាត គឺជាដើមចមពេញនិយមបំផុត។ពាណិជ្ជកម្មឡាមនេះបានប្រែក្លាយទង្វើអសុវត្ថិភាពនៃការកោររោមការពារទាំងនោះដោយការលួងលោមថា ការកោរសម្អាតអាចវាតផ្លូវឲ្យប្រដាប់ភេទលូតវែង។

វាផ្ដើមពីទស្សនៈថា៖«ថែទាំរោមផ្នែកខាងក្រោម ប្រាកដជាទទួលប្រយោជន៍ច្រើន។ អ្នកប្រាកដជានិយាយថា នៅពេលបរិវេណនោះគ្មានស្មៅ ដើមឈើនឹងលូតខ្ពស់»។ខ្សែវីដេអូពាណិជ្ជកម្មរបស់ Gillette បានបង្ហាញពីវិធីប្រើប្រាស់កាត់កោរតាមក្បួនខ្នាតដើម្បីចៀសវាងហានិភ័យកើតឡើងជាយថាហេតុ។

លោកវេជ្ជបណ្ឌិត ហាល់ បាននិយាយថា គ្មានអ្វីត្រូវឆ្ងល់ទេថា បុរសកាន់តែច្រើននិយមកោរសម្អាតរោមលើរាងកាយ ជាពិសេស ត្រង់បរិវេណកេរ្ដិ៍ខ្មាស ហើយទំនោរនេះនឹងកាន់តែកើនថែមទៀត៕

ប្រភព ៖ postkhmer

  • បុរស​និយម​កោរ​រោម​បំណង​សិចល្អ​ និង​អនាម័យ​ស្អាត已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ចំនេះដឹង
Tags: