Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

តារា​សម្ដែង​ក្បាច់​គុន Wu Jing គឺ​ជា​សិល្បករ​ចិន​ទី​មួយ​ដែល​មាន​ឱកាស​បើក​រថក្រោះ​កម្ទេច​ឡាន​នៅ​លើ​កញ្ចក់​ភាពយន្ត។

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន QQ របស់​ចិន​បាន​រាយការណ៍​ថា តារា​សម្ដែង​ជួរ​មុខ Wu Jing និង​តួ​រឿង “Captain America” Frank Grillo កំពុង​មមាញឹក​​ថត​រឿង “Wolf Warriors” វគ្គ​២។ ក្នុង​ឈុត​ថ្មី​បំផុត ក្រុម​ការងារ​កំពុង​ផ្ដិត​យក​ឈុត​ឆាក​ច្បាំង​គ្នា​ដោយ​ប្រើ​រថក្រោះ​ធុន​ធ្ងន់។ Wu Jing គឺ​ជា​អ្នក​​រ៉ាប់រង​តួ​នាទី​បញ្ជា​យានយន្ត​នេះ។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​រថក្រោះ​មាន​វត្តមាន​ក្នុង​រឿង “Wolf Warriors” តែ​លើក​នេះ​ជា​លើក​ដំបូង​ដែល​តារា​សម្ដែង​ត្រកូល Wu ជា​អ្នក​គ្រប់គ្រង​វា​ដោយ​ផ្ទាល់។ ឈុត​ឆាក​នេះ ប្រាកដ​ជា​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​មិន​តិច​ទេ​ដោយ​រថយន្ត​មួយ​នឹង​ត្រូវ​កិន​ឲ្យ​សំប៉ែត​ទាំង​ស្រុង​ដោយ​តារា​សម្ដែង​វ័យ​៤២​ឆ្នាំ។

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

តារា​សម្ដែង Frank Grillo ក៏​បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​​ចូល​រួម​ក្នុង​ស្នាដៃ​លើក​នេះ​ដែរ៖ “ខ្ញុំ​ចង់​ស្វែង​រក​អ្វី​ដែល​ថ្មី​ក្នុង​រឿង​បែប​សង្គ្រាម​របស់​ចិន”។ ដូច​នឹង​វគ្គ​១​ដែរ នៅ​ក្នុង​វគ្គ​២​នេះ Wu Jing នៅ​តែ​រង​របួស​ពេល​ថត​ដូច​គ្នា។ “Wolf Warriors 2” ត្រូវ​បាន​ដឹក​នាំ​សម្ដែង​ផ្ទាល់​ដោយ Wu Jing ហើយ​គ្រោង​នឹង​បង្ហាញ​មុខ​ទស្សនិកជន​នៅ​ក្នុង​ឆ្នាំ ២០១៧៕

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

Wu Jing និង​តួ​រឿង “Captain America” ជិះ​រថក្រោះ​កិន​ឡាន​ខ្ទេច​ក្នុង​ភាពយន្ត​ថ្មី

 

ចុចអាន៖ស៊ីងមិន សង្ឃឹម​ថា​ក្រុម F4 នឹង​អាច​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​មង្គលការ​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing