បេក្ខជន​នាំ​គ្នា​សម្រុកមក​​សាកល្បង​សមត្ថភាព​រឿង “ស្រទន់​មន្ត​ស្នេហ៍”

កាលពី​ម្សិលមិញ​ មាន​បេក្ខជន​ជាច្រើន​រូប ​បាន​នាំ​គ្នា​មក​សម្រុក​សាកល្បង​សមត្ថភាព (casting) ក្នុង​រឿង​ “ស្រទន់​មន្ត​ស្នេហ៍” ដែល​នេះ​ជា​លើ​កការ​តេស្ត​លើក​ទី​ពីរ​ហើយ។

 

បេក្ខជន​នាំ​គ្នា​សម្រុកមក​​សាកល្បង​សមត្ថភាព​រឿង “ស្រទន់​មន្ត​ស្នេហ៍”

 

លោក ឈិន សុធា ក្រុម​ការងារ Studio 4 បាន​ឲ្យ​ដឹង​ថា “លើក​មុន​ខាង​ក្រុម​ការងារ​យើង​បាន​តេស្ត​បាន​តែ៥ នាក់ ​ហើយ​ថ្ងៃ​នេះ​យើង​ក៏​មិន​អាច​តេស្ដ​បាន​ច្រើន​ដែរ ដោយ​សារ​កន្លែង​រាង​តូច និង​ជាប់​ថត​រឿង​ខ្លះ​ទៀត​នោះ ធ្វើឲ្យ​យើង​មិន​អាច​ទទួល​បេក្ខជន​បាន​ច្រើន​ជាង​នេះ​មក  (casting) ។ តែ​បង​សុំ​ធានា​ អាទិត្យ​ក្រោយ​នឹង​មាន​អាច​ទទួល​បាន​ច្រើន​ជាង​នេះ។”

 

 

បុរស​វ័យ​ជាង ២០ ឆ្នាំ​ខាង​លើ​បាន​បន្ត​ថា​ អ្នក​​សាកល្បង​សមត្ថភាព​រឿង “ស្រទន់​មន្ត​ស្នេហ៍” ម្សិលមិញ​មាន​ជិត ២០ នាក់​តែ​ព្រោះ​កត្តា​ទីតាំង​ទើប​ទទួល​បាន​តែ ១០ នាក់​សិន ហើយ​អាទិត្យ​ក្រោយ​យើង​នឹង​នៅ​តែ​បន្ត​សាកល្បង​បេក្ខជន​ទៀត ព្រោះ​មិន​ទាន់​ជ្រើស​បាន​តួ​សំខាន់​ៗ​ក្នុង​រឿង​នៅ​ឡើយ”៕

 

អត្ថបទ៖ទ្រី រ៉ាវី