“សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” អ្នក​ដឹកនាំ​សង្ឃឹម​បំបែក​កំណត់​ត្រា ​មាន​អ្នក​ទស្សនា​ច្រើន​ប្រចាំ​ឆ្នាំ​​

វណ្ណកម្ម​ស្នាដៃ​ទី​៣ “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” របស់​ផលិតកម្ម​ Red Picture បើក​​សម្ពោធ​ កាល​ពី​ល្ងាចមិញ​នៅ​រោង​ភាព​យន្ត​លេជេន ស្ទឹង​មានជ័យ​ ដោយ​ក្នុង​នោះ ​អ្នក​ដឹកនាំ​ប្រាប់​ថា​ ស្នាដៃ​ថ្មី​នេះ ​សង្ឃឹម​​​បំបែក​កំណត់​ត្រា​មាន​អ្នក​ទស្សនា​ច្រើនគេ​ប្រចាំ​ឆ្នាំ ២០១៦​ លើស​​ស្នាដៃ​២​មុន​រឿង “ភូមិអត់មនុស្ស”និង​ “ទង់​ព្រលឹង”។

 

យ៉ាងណាមិញ​​អ្នក​ដឹកនាំ ឌៀប សុវណ្ណាដារ៉ា  បន្ត​ឲ្យ​ដឹង​ទៀត​​​​ថា ​បាន​ជា​លោក​មាន​សង្ឃឹម​ខ្លាំង​ដោយសារ​ពេល​ចេញ​ Trailer រឿង​នេះ​ ត្រឹម​តែ​៣​ថ្ងៃ​ មាន​អ្នក​ចូល​ទស្សនា​ជាង​១​លានដង​ លើស​រឿង​២​មុនៗ​ ដែល​នេះ​ជា​ក្តី​សង្ឃឹម​មួយ​ថា​ នឹង​អាច​រក​បាន​ចំនួន​អ្នក​ទស្សនា​បាន​ច្រើន។

 

ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

 

“សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” អ្នក​ដឹកនាំ​សង្ឃឹម​បំបែក​កំណត់​ត្រា ​មាន​អ្នក​ទស្សនា​ច្រើន​ប្រចាំ​ឆ្នាំ​​លោក ឌៀប សុវណ្ណដារ៉ា អ្នក​ដឹកនាំ​របស់​ផលិត​កម្ម Red Picture

 

ឌៀប សុវណ្ណដារ៉ា ថ្លែង៖ “ដំបូង​​ចិត្ត​សង្ឃឹម ​គឺ​ឈ្នះ​នឹង​ការ​គាំ​ទ្រ​ចុច​ចូល​មើល​ Trailer ​ហ្នឹង​ឯង ប៉ុន្តែ​ពេល​ចាក់​ផ្សាយ​ទៅ​យ៉ាងណា​ ក៏​មិន​ហ៊ាន​ថា​មុន​ដែរ ប៉ុន្តែ​ភាគរយ​សង្ឃឹម​ច្រើន ​ថា​នឹង​អាច​ឈ្នះ​ស្នាដៃ​២​រឿង​មុន​​។ ពី​ដំបូង​ឡើយ​ ខ្ញុំ​មិន​សង្ឃឹម​ទេ អ្វី​ដែល​គិត​គឺ​ផ្ទុយ​ស្រឡះ​ ព្រោះ​ពេល​ចេញ​ Trailer វិញ​ បាន​តែ​៣​ថ្ងៃ​មាន​អ្នក​ចូល​មើល​ជាង​ ១លាន​នាក់​លើស​រឿង​មុនៗ និង​ជា​ពិសេស​ មាន​តួ​កូន​ក្មេង​ក្នុង​ហ្នឹង​ ហើយគាត់​សម្ដែង​បាន​ល្អ​ទៀត”។

 

“សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” អ្នក​ដឹកនាំ​សង្ឃឹម​បំបែក​កំណត់​ត្រា ​មាន​អ្នក​ទស្សនា​ច្រើន​ប្រចាំ​ឆ្នាំ​​សិល្បករ​សម្តែង​ក្នុង​រឿង “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ”

 

ស្នាដៃ​រឿង​ថ្មី​ខាង​លើ អ្នក​ដឹកនាំ​ដដែល​ថា​ ចំណាយ​ទុន​អស់​៥​ម៉ឺន​ដុល្លារ​ នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃនេះ​តទៅ​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​រាជធានីភ្នំពេញ។ ​ក្នុង​នោះ​ ចូល​រួម​សម្ដែង​ពី​​តារា​ល្បីៗ​ដូចជា សារាយ សក្ខណា ជា វណ្ណារិទ្ធ ពាក់មី នាយគ្រឿន នាយ​ក្រូច នាយចឺម កូន​ពាក់មី ស្រីអ៊ីត រួម​ទាំង​សិល្បករ​ជា​ច្រើន​ដូង​ទៀត៕

 

អត្ថបទ៖ ថា ម៉ាលីដា

​​​