Chicharito ជួប​រឿង​ស៊យ​ធ្វើ​ឲ្យ​គេ​ខក​ខាន​ការ​ប្រកួត​បើក​ឆាក​រដូវកាល​ថ្មី​នៅ​ Bundesliga

ខ្សែប្រយុទ្ធម៊ិចស៊ីកូដ៏លេចធ្លោមួយរូបរបស់ក្លឹប Bayer Leverkusne គឺកីឡាករ Chicharito ត្រូវបានគេដឹងថាជួបនៅរឿងស៊យមួយគឺរងរបួសដោយសាររអិលធ្លាក់ពីលើជណ្ដើរនៅក្នុងផ្ទះដែលខ្លួនស្នាក់នៅដែលធ្វើឲ្យគេត្រូវខកខានការប្រកួតសប្ដាហ៍ដំបូង Bundesliga ដែលចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ។

តាមការឲ្យដឹងពីក្លឹបបានបញ្ជាក់ថា Chicharito បានទទួលរងរបួសនេះកាលពីថ្ងៃចន្ទកន្លងទៅ យ៉ាងណាក្រោយការពិនិត្យបង្ហាញថាគេត្រូវរបួសបាក់ដៃខាងស្ដាំ តាមការបញ្ជាក់របស់គ្រូពេទ្យគេត្រូវសម្រាកយ៉ាងហោចណាស់២សប្ដាហ៍មុនពេលអាចចូលលេងវិញបាន ។

Chicharito ជួប​រឿង​ស៊យ​ធ្វើ​ឲ្យ​គេ​ខក​ខាន​ការ​ប្រកួត​បើក​ឆាក​រដូវកាល​ថ្មី​នៅ​ Bundesliga

គួររំលឹកថាកាលពីរដូវកាលមុនកីឡាករ Chicharito ធ្វើបានល្អណាស់ជាមួយ Leverkusen ដោយគេស៊ុតបញ្ចូលទីចំនួន១៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៨ប្រកួតនៅ Bundesliga ។

ប្រភព ៖

  • Chicharito ជួប​រឿង​ស៊យ​ធ្វើ​ឲ្យ​គេ​ខក​ខាន​ការ​ប្រកួត​បើក​ឆាក​រដូវកាល​ថ្មី​នៅ​ Bundesliga已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:កីឡា
Tags: