អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថ្ម​ស្មាតហ្វូន​ ​លែង​ផ្ទុះ

អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ក្រុម​របស់​សហរដ្ឋអាមេរិក​ ​ទើប​បាន​រក​ឃើញ​បច្ចេកវិទ្យា​ថ្ម​ថ្មី​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ​​អាច​ផ្ទុក​ថាមពល​បាន​ច្រើន​ ​និង​មិន​ឆាប់​អស់​ ដូច​ថ្ម​ដែល​ប្រើ​ជា​មួយ​ស្មាតហ្វូន​​បច្ចុប្បន្ន។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថ្ម​ស្មាតហ្វូន​ ​លែង​ផ្ទុះ

 

បច្ចេកវិទ្យា​ថ្ម​ថ្មី​នេះ​ហៅ​ថា​ ​Solid Energy​ ​ដែល​ត្រូវគេ​​រក​ឃើញ​ដំបូង​ដោយ​លោក​ ​Qichao Hu Hu​ ​ក្នុង​ឆ្នាំ​ ​២០១២​ ​ពេល​លោក​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ ​MIT។ Solid Energy​ ​ត្រូវ​គេ​ជឿ​ថា​ ជា​បច្ចេកវិទ្យា​ថ្ម​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ដោយ​មាន​ភាគរយ​ផ្ទុះ​ស្ទើរតែ​គ្មាន​ ​ព្រោះ​កន្លែង​ផ្ទុក​អគ្គិសនី​របស់​វា​មិន​ប្រើ​ខ្នែង​ ​(node)។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថ្ម​ស្មាតហ្វូន​ ​លែង​ផ្ទុះ

ថ្ម ​lithium ion​

 

ចំណុច​ពិសេស​នៃ​បច្ចេកវិទ្យា​នេះ​មាន​ទំហំ​តូច​ ​តែ​អាច​ផ្ទុក​ថាមពល​បាន​ច្រើន​ជាង​ថ្ម​ ​lithium ion​ ​ដែល​ប្រើ​ជា​មួយ​ស្មាតហ្វូន​ ​ថេប្លេត​ ​និង​កុំព្យូទ័រ​យួរ​ដៃ​នា​ពេល​បច្ចុប្បន្ន។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រកាស​ថា​ថ្ម​ ប្រភេទ​នេះ​អាច​នឹង​ដាក់​ឲ្យ​ប្រើ​ជា​មួយ​ស្មាតហ្វូន​គ្រប់​ម៉ូដែល​ចាប់​ពី​ឆ្នាំ​ ​២០១៧​៕

 

អាន​បន្ត​ ​៖​ សៀវភៅ​គន្លឹះ​ធ្វើ​​វីដេអូ​រក​លុយបានលឿន​​​​​តាម​​​ Youtube

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​sciencealert​