រញ្ជួយដី ៦.២ រ៉ិចទ័រវាយប្រហារ ភាគកណ្តាលប្រទេសអ៊ីតាលី

(Breaking News)៖ ​ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មានករណី​ រញ្ជួយដី ៦.២រ៉ិចទ័រ បានវាយ ប្រហារ ទៅលើប្រទេសអ៊ីតាលី។ ​យ៉ាងហោចណាស់មនុស្ស​ ចំនួនបីនាក់ត្រូវបានស្លាប់​ បាត់បង់អាយុជីវិត​ បន្ទាប់ពីកម្លាំងឥទ្ធិពលនៃគ្រោះកាចនេះ​ ដែលវាបានវាយប្រហារ ភាគ​កណ្តាលប្រទេសអ៊ីតាលី នេះបើតាមការបញ្ជាក់ អង្កេតភូមិសាស្រ្តរបស់សហរដ្ឋអាមេរិកនេះ បើយោងទៅលើការចុះផ្សាយពី​ channelnewsasia។​
ការរញ្ជួយដីនេះ ​មានទីតាំងស្ថិតនៅ​ ៧៦គីឡូម៉ែត ​នៅភាគអាគ្នេយ៍ ​នៃទីក្រុង Perugi​a​ របស់អ៊ីតាលី​ ត្រូវនឹងម៉ោង៣៖ ៣៦នាទី​ ទៀបភ្លឺ ហើយត្រូវនឹងម៉ោង​ ៩៖ ៣៦នាទី​ ព្រឹកម៉ោងនៅក្នុងប្រទេសសង្ហបុរី ​ការរញ្ជួយនេះ​ មានជម្រៅរហូតទៅដល់​ ១០គីឡូម៉ែត។ ​  ក្នុងនោះផងដែរ​ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី​ អ៊ីតាលី លោក Matteo Renzi​ បានឱ្យតដឹងនៅលើ​ គេហទំព័រ Twitter​ ថា រដ្ឋាភិបាលរបស់លោក​ កំពុងតែទំនាក់ទំនង ​ទៅកាន់ទីភ្នាក់ងារ ការពារប្រទេស ​ដើម្បីជួយសង្គ្រោះ​ មនុស្សជាបន្តបន្ទាប់ ​ពីគ្រោះកាចនេះ៕ ​

រញ្ជួយដី ៦.២ រ៉ិចទ័រវាយប្រហារ ភាគកណ្តាលប្រទេសអ៊ីតាលីកញ្ញា
Channel Newsasia