៥ចំណុចដើម្បីបំបាត់ភាពតានតឹង

ក្នុងមួយថ្ងៃៗ​ តាមការពិតទៅ ​មានរឿងជាច្រើន ​ដែលធ្វើឱ្យយើង​ សប្បាយរីករាយ។​ ក្នុងនោះផងដែរ មនុស្សខ្លះ​ ទោះបីជាគាត់ជួបរឿងរាវអ្វីក៏ដោយ ​ក៏គាត់នៅតែធ្វើអារម្មណ៍សប្បាយជានិច្ច ​ចុះចំណែកអ្នកវិញ?នៅពេលដែលអ្នកជួបបញ្ហា ​តើអ្នកអាចកែប្រែបញ្ហា ​ទាំងអស់នោះ ​មកជាសភាព​ធម្មតាវិញ​ ដែរឬយ៉ាងណា? ​ជាពិសេសមនុស្សស្រី ​ដែលគិតពីបញ្ហាគ្រួសារជាពិសេសកូនៗ​ ច្រើនជាងមនុស្សប្រុស៖​
១. ​អ្នកត្រូវតែកំចាត់ភាពតានតឹង៖​ ប្រសិនណាបើអ្នក​ ដឹងថាអ្នកកំពុងតែស្មុគស្មាញ ​នោះ ​អ្នកត្រូវតែរៀននៅក្នុងការដកខ្លួនចេញពីបញ្ហា​ នៃភាពតានតឹងទាំងអស់នោះ។​២. គិត, ​និយាយ, ​សម្តែងនិងបញ្ចេញអ្វីដែលវិជ្ជមាន៖ ​ការគិតត្រូវប្រាកដថា​ អ្នកគិតបែបវិជ្ជមាន​ កុំព្យាយាមគិតអ្វី ​ដែលទេរ ​ទៅរកភាពអវិជ្ជមាន។​ ការនិយាយដូចគ្នា​ កុំឱ្យពាក្យសម្តី ​បែបអវិជ្ជមានមកវាយប្រហារ អារម្មណ៍របស់អ្នក។ ​សកម្មភាពទៀតសោត ក៏ដូចគ្នា ​ដើម្បីទទួលបាននូវ​ភាពជោគជ័យ​ អ្នកត្រូវតែផុសចេញពីអ្វី ​ដែលវាជាភាពពិតច្បាស់ ​លាស់ ហើយមិនប្រកបទៅដោយ ភាពអវិជ្ជមាននោះនឹងធ្វើឱ្យ ​អារម្មណ៍របស់អ្នក​ បាត់នូវភាព ស្មុគស្មាញជាក់ជាមិនខាន​ មួយវិញទៀតក៏វាអាច ចងមិត្តភាពអ្នកបានយូរអង្វែងដែរ។​៣. ការពិត៖​ និយាយដោយស្មោះត្រង់ទៅ​ ធ្វើការបំបាត់ភាពតានតឹង ​បានយ៉ាងងាយ។ ប្រសិនណាបើជាអ្នកពិតជាចង់មែននោះ ដោយអ្នកគ្រាន់តែពោលពាក្យពិតចំពោះ​ ខ្លួនឯង និងអ្នកដ៏ទៃតែប៉ុណ្ណោះ។​ ពេលខ្លះទៅការដែលសន្សំសេចក្តីទុក្ខ ​នៅក្នុងខ្លួនរបស់យើង ​គឺដោយសារតែយើង​ទម្លាប់នៅក្នុងការនិយាយកុហកនេះឯង។​៤. រ​ក្សាភាពជាប់លាប់និងត្រឹមត្រូវ៖ ​អ្នកត្រូវតែរក្សាភាពជាប់លាប់ និងត្រឹមត្រូវជានិច្ច ចំពោះខ្លួនអ្នកផ្ទាល់ នេះគឺវាឆ្លងកាត់ទំនាក់ទំនង​ នៃភាពពិតរបស់អ្នក​ ទៅកាន់ការគិតដែរ អ្នកត្រូវធ្វើ។ ​ពាក្យសម្តីនិងសកម្មភាព ​ត្រូវតែមានទំនាក់ទំនងនឹងគ្នា ​ការរស់នៅដ៏យូរអង្វែង និងការរំពឹង​ទុក ក៏ជាទំនុកចិត្ត ធ្វើឱ្យមនុស្សមានអារម្មណ៍ស្រស់ថ្លាដែរ។​៥. ​ត្រូវចេះដឹងគុណ៖ ប្រសិនបើអ្នក ​ធ្វើឱ្យខ្លួនរបស់អ្នក ក្លាយទៅជាមនុស្ស ដែលមាន ​ការយកចិត្តទុក្ខដាក់​ បន្ថែមទៀត អំពីជីវិតនិងពិភពលោក​ ដែលនៅជុំវិញអ្នកនោះ​ អ្នកនឹងប្រា កដថា អ្នកអាចជាមនុស្ស ដែលមានក្តីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ ​ព្រោះថាមនុស្សស្រីពេលខ្លះ​មានបញ្ហាស្មុគស្មាញច្រើនជាងបុរស ប្រសិនចង់ឱ្យបាត់នូវបញ្ហា​ ស្មុគស្មាញទាំងអស់ នេះ គួរតែអនុវត្ត ​ឱ្យបានជាប្រចាំ នោះវានឹងធ្វើឱ្យអ្នក​ មានសុខភាពល្អ ទាំងផ្លូវកាយរួមទាំងផ្លូវ ​ចិត្តផងដែរ៕​​

៥ចំណុចដើម្បីបំបាត់ភាពតានតឹងនិន កញ្ញា
Cool FM