ទៅយកប្អូនចេញពីធ្វើការ មិនទាន់ដល់ផ្ទះផង ត្រូវចោរកាប់ប្លន់យកម៉ូតូបានសម្រេច

ទៅយកប្អូនចេញពីធ្វើការ មិនទាន់ដល់ផ្ទះផង ត្រូវចោរកាប់ប្លន់យកម៉ូតូបានសម្រេច
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ត្រូវក្រុមចោរមានគ្នា ៥នាក់ ធ្វើសកម្មភាពកាប់ បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូ ១គ្រឿង ជិះគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះ ជិះម៉ូតូឌុបគ្នា បំណងមកផ្ទះជួល កាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយក្រុមចោរ បានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើ ភូមិដំណាក់វែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀត ជាប្អូនប្រុស មានឈ្មោះ ឌឿន ទ្រី អាយុ ១៧ឆ្នាំ មុខរបរជាងឈើដូចគ្នា ស្នាក់នៅជាមួយគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកស្មាសវី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BB-8945 ទៅយកប្អូនប្រុស ពីកន្លែងធ្វើការ នៅសិប្បកម្មចម្លាក់ឈើ ពេលជិះមកវិញ ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ កាប់ប្រហារប្លន់យកម៉ូតូ បានសម្រេចតែម្តង៕

ទៅយកប្អូនចេញពីធ្វើការ មិនទាន់ដល់ផ្ទះផង ត្រូវចោរកាប់ប្លន់យកម៉ូតូបានសម្រេច

ប្រភព៖ watphnom

  • ទៅយកប្អូនចេញពីធ្វើការ មិនទាន់ដល់ផ្ទះផង ត្រូវចោរកាប់ប្លន់យកម៉ូតូបានសម្រេច已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: