មន្ត្រីប៉េអឹម កំពុងប៉ះកង់ម៉ូតូ ដួលរលំដបសាំង ឆាបឆេះសល់តែគ្រោងដែក

ខេត្តកណ្តាល ៖ បុរសម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថ បានយកម៉ូតូមួយគ្រឿង ទៅប៉ះកង់ នៅកន្លែងជួសជុលម៉ូតូ ស្រាប់តែភ្លើងឆាបឆេះ សល់តែគ្រោងដែក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦និង០០ នាទី ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦ នៅក្បែររបង មន្ទីរពេទ្យជយ័ជំនះ ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

សាក្សីបានអោយដឹងថា នៅវេលាខាងលើ មានបុរសម្នាក់ ឈ្មោះ រស់ រដ្ឋារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកណ្តាល បានយកម៉ូតូ ម៉ាកវ៉េវ ពណ៍ស ស៊េរី២០១៦ មកប៉ះកង់ នៅកន្លែង ជួសជុល ម៉ូតូគ្រប់ប្រភេទ យីហោ តូ ណាវី ដែលស្ថិតនៅ ក្បែររបងមន្ទីរពេទ្យ ជ័យជំនះ ហើយនៅពេល ជាងកំពុងប៉ះកង់ម៉ូតូ ស្រាប់តែដបសាំង ដែលនៅក្បែរនោះ បានដួលរលំ បណ្តាលអោយឆាបឆេះ ម៉ូតូឡើងខ្ទេច ទាំងស្រុងតែម្តង។ យ៉ាងណាក៏ដោយ ក្រោយពេលមានការភ្ញាក់ផ្អើល ម្ចាស់ម៉ូតូ និងម្ចាស់ទីតាំង ជួសជុលម៉ូតូ បានចរចារគ្នាដើម្បីបញ្ចប់រឿង៕
មន្ត្រីប៉េអឹម កំពុងប៉ះកង់ម៉ូតូ ដួលរលំដបសាំង ឆាបឆេះសល់តែគ្រោងដែក

មន្ត្រីប៉េអឹម កំពុងប៉ះកង់ម៉ូតូ ដួលរលំដបសាំង ឆាបឆេះសល់តែគ្រោងដែក

មន្ត្រីប៉េអឹម កំពុងប៉ះកង់ម៉ូតូ ដួលរលំដបសាំង ឆាបឆេះសល់តែគ្រោងដែក
ប្រភព៖ watphnom

  • មន្ត្រីប៉េអឹម កំពុងប៉ះកង់ម៉ូតូ ដួលរលំដបសាំង ឆាបឆេះសល់តែគ្រោងដែក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: