អាចារ្យវត្ត​អូរគគី​កើត​​ជំងឺ​ឫសដូងបាត​១០​ឆ្នាំ​មហា​សែន​លំបាក ​ទើប​មិន​ចង់​លាក់​អំពី​ការ​ព្យាបាល​(​មាន​វីដេអូ​)

សូមទស្សនាវីដេអូ ៖ 

ខេត្តកំពង់ស្ពឺ៖ នៅភូមិសុវណ្ណគិរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបុរសវ័យចំណាស់ម្នាក់កើតនៅជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ និងឫសដូងបាតរហូត ១០ឆ្នាំ បានដើរព្យាបាលស្ទើរគ្រប់មន្ទីរពេទ្យនៅក្នុងខេត្តកំពង់ស្ពឺ និងចំណាយលុយព្យាបាលអស់ជាច្រើនពាន់ដុល្លារ ប៉ុន្តែគ្មានទទួលបានផលវិជ្ជមាន មានតែបណ្ដាលឲ្យអ្នកជំងឺចេះតែទ្រុឌទ្រោមទៅៗ ដល់ថ្នាក់ប្រពន្ធកូនត្រៀមមេរុទុកសម្រាប់បូជា។

អាចារ្យវត្ត​អូរគគី​កើត​​ជំងឺ​ឫសដូងបាត​១០​ឆ្នាំ​មហា​សែន​លំបាក ​ទើប​មិន​ចង់​លាក់​អំពី​ការ​ព្យាបាល​(​មាន​វីដេអូ​)
លោកតា ផាន់ ឈន ជាអ្នកជំងឺខាងលើ និងបច្ចុប្បន្នជាអាចារ្យវត្តគន្ធបុប្ផារាម ហៅអូរគគីបានថ្លែងប្រាប់គេហទំព័រព័ត៌មាន Kqube.net កាលពីពេលថ្មីៗនេះថា លោកកើតជំងឺឫសដូងបាតជាង១០ឆ្នាំហើយ ដោយបានចំណាយថវិកាជាង៣ពាន់ដុល្លារ ក្នុងការដើរព្យាបាលជំងឺនេះ រហូតចុងក្រោយជំងឺផ្សេងៗបានចាប់ផ្តើមឈឺជាបន្តបន្ទាប់ថែមទៀត បណ្ដាលឲ្យលោកតាឈឺដេកមួយកន្លែងទទួលទានតែទឹកបបរអស់រយៈពេលជាច្រើនខែ ដោយមិនសង្ឃឹមថាអាចមានជីវិតរស់ឡើងវិញដល់សព្វថ្ងៃនេះទេ។
អាចារ្យវត្ត​អូរគគី​កើត​​ជំងឺ​ឫសដូងបាត​១០​ឆ្នាំ​មហា​សែន​លំបាក ​ទើប​មិន​ចង់​លាក់​អំពី​ការ​ព្យាបាល​(​មាន​វីដេអូ​)
លោកបានបន្តថា មូលហេតុដែលលោករស់រានមានជីវិតឡើងវិញនេះ ដោយសារតែកូនស្រីទី៤របស់លោកតា ដែលធ្វើការជាកម្មការិនីរោងចក្រនៅក្នុងទីក្រុងភ្នំពេញ បានទិញឱសថបំប៉នធម្មជាតិពីក្រុមហ៊ុនសុខភាពពណ៌បៃតងចំនួន ៨៥ដុល្លារ សម្រាប់ពិសា និងលាបក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីកូនស្រីរបស់គាត់បានស្ដាប់វិទ្យុថាក្រុមហ៊ុនខាងលើនេះអាចព្យាបាលជំងឺមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺរបស់គាត់ដែរ។
អាចារ្យវត្តរូបនេះបានបន្តទៀតថា មកដល់បច្ចុប្បន្ននេះ គាត់បានជាសះស្បើយពីជំងឺដ៏សែនមហាវេទនានោះ មានរយៈពេលចំនួន២ឆ្នាំមកហើយ ដោយមិនមានការឈឺរើឡើងវិញឡើយ ផ្ទុយទៅវិញលោកតាបែរជាមានសុខភាពល្អ និងកម្លាំងមាំមួនមិនចាញ់ពីនៅក្មេងនោះទេ ហើយគាត់ធ្វើដីដាំដំណាំផ្សេងៗជាច្រើនទៀតបានដូចធម្មតា ខណៈសព្វថ្ងៃនេះលោកតា មានអាយុ៧៣ឆ្នាំទៅហើយ។
ដើម្បីទទួលបាននៅព័ត៌មានលម្អិត សូមទស្សនិកជន និងប្រិយមិត្តទាំងអស់ បន្តទស្សនាវីដេអូកិច្ចសម្ភាសផ្ទាល់រវាងលោក ចេង ចំរើន និងលោកតា ផាន់ ឈន ខាងក្រោមនេះ ដើម្បីចង់ដឹងថា តើអ្វីដែលអ្នកជំងឺរូបនេះលើកឡើង សុទ្ធតែជាការពិត ឬក៏យ៉ាងណា និងទទួលសេវាព្យាបាលបែបណាផងដែរ?
ប្រភព ៖ kqube
  • អាចារ្យវត្ត​អូរគគី​កើត​​ជំងឺ​ឫសដូងបាត​១០​ឆ្នាំ​មហា​សែន​លំបាក ​ទើប​មិន​ចង់​លាក់​អំពី​ការ​ព្យាបាល​(​មាន​វីដេអូ​)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: