សាហាវមែនឆក់ទូរស័ព្ទបានហើយ មានអ្នកបិទគូទ តាមធាក់ម៉ូតូដួលរបួសធ្ងន់

រាជធានីភ្នំពេញ ៖ នារីម្នាក់ បានដួលបោកក្បាល រងរបួសធ្ងន់ ត្រូវរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារជនសង្ស័យ ៤នាក់ ដែលជិះម៉ូតូ ២គ្រឿង ឆក់ទូរស័ព្ទបានសម្រេចហើយ ថែមទាំងធាក់ម៉ូតូនាងផ្តួលទៀត កាលពីវេលាម៉ោង ១ យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងត្បូងព្រះអង្គដងកើ ប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សាហាវមែនឆក់ទូរស័ព្ទបានហើយ មានអ្នកបិទគូទ តាមធាក់ម៉ូតូដួលរបួសធ្ងន់

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ កញ្ញា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅ ជិតសាកលវិទ្យាល័យការពារជាតិ (សាលាដែក) ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត នៅឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគី ស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1O-9197 ចំណែកជនសង្ស័យ មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង មិនចាំម៉ាកនិងស្លាកលេខ ឆក់បានទូរស័ព្ទ មួយគ្រឿង ម៉ាកសាមសុង ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង និងនិយាយទូរស័ព្ទ តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច ហើយជនសង្ស័យ ២នាក់ទៀត ដែលចាំបិទគូថ បានជិះមកពីក្រោយ ធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល បោកក្បាលនឹងថ្នល់ រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាបាល នៅគ្លីនិចឯកជន ចំណែកម៉ូតូ ត្រូវបានសម្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍ជ័យជំនះ រង់ចាំបងប្អូន មកយកទៅប្រើប្រាស់វិញ៕
សាហាវមែនឆក់ទូរស័ព្ទបានហើយ មានអ្នកបិទគូទ តាមធាក់ម៉ូតូដួលរបួសធ្ងន់

សាហាវមែនឆក់ទូរស័ព្ទបានហើយ មានអ្នកបិទគូទ តាមធាក់ម៉ូតូដួលរបួសធ្ងន់
ប្រភព៖ watphnom

  • សាហាវមែនឆក់ទូរស័ព្ទបានហើយ មានអ្នកបិទគូទ តាមធាក់ម៉ូតូដួលរបួសធ្ងន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: