Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា

មិត្តអ្នកអានធ្លាប់ឮពីយន្តហោះបញ្ជាតូចៗហើយដែលគេហៅថា Drone ថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិក (CES) បានប្រកាសដាក់បង្ហាញនូវប្រភេទ Drone ស៊េរីថ្មីដែលមានរាងស្រដៀងនឹងសត្វស្លាបគឺ Parrot Disco វាជា Drone មួយប្រភេទដែលមានសមត្ថភាពខ្លាំង។

Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា
Parrot Disco ជាប្រភេទគ្រឿងយន្តដ៏តូចមួយដែលបំពាក់ជាមួយគ្រឿងអេឡិចត្រូនិកជាច្រើនដូចជា ឧបករណ៍សម្រាប់វាស់កម្រិតល្បឿន ឧបករណ៍វាស់ផ្ទៃដី ម៉ាស៊ីនវាស់ដែកម៉ាញេទិច ឧបករណ៍សម្រាប់វាស់ស្ទង់សម្ពាធបរិយាកាស ប្រព័ន្ធ GPS និង កាមេរ៉ាទំហំ ១៤ MP វាបំពាក់ជាមួយ Len កម្រិត Wide-angle (Digital Stabilization) ក្នុងនោះដែរ Parrot Disco ធ្វើការហោះហើរបានតាមរយៈតេឡេបញ្ជា (Remote Control) ហើយអ្វីដែលពិសេសនោះ គឺវាអាចហោះបានខ្ទង់ ៨០.៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងអាចហោះនៅមួយកន្លែងបានរយៈពេល ៤៥ នាទី ទៀតផង។

Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា

សូមកញ្ជាក់ដែរថា Parrot Disco ប្រភេទនេះអាចប្រើប្រាស់បានជាមួយ iOS និង Android វាមានតម្លៃ ១,២៩៩ ដុល្លារ ហើយអាចមាននៅលើទីផ្សារក្នុងខែខាងមុខនេះ៕

Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា

 

ប្រភព ៖ kqube

  • Drone​ ស៊េរី​ថ្មី​មាន​រាង​ដូច​សត្វ​ស្លាប​សមត្ថភាព​មិន​ធម្មតា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:កំសាន្ត
Tags: