Microsoft នឹង​ផ្ដល់​រង្វាន់​​ទៅ​ដល់​អ្នក​ដែល​បាន​ប្រើប្រាស់ Browser របស់​ខ្លួន

Microsoft ធ្លាប់សង្ឃឹមខ្ពស់ថាអ្នកប្រើប្រាស់នឹងងាកទៅរក Browser ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Microsoft Edge មុនពេលដែល Browser នេះដាក់ដំណើរការ ប៉ុន្តែនៅចាប់តាំងពីបញ្ចេញវាមកដល់ពេលនេះ Edge ដែល Microsoft អះអាងថាលឿនជាង Browser ដទៃនោះនៅតែមិនអាចទាក់ទាញអ្នកប្រើប្រាស់បាន ដោយភាគច្រើនបានជ្រើសរើស Chrome ជា Browser ចម្បងរបស់ខ្លួន បើទោះបីជា Edge ត្រូវបានភ្ជាប់ស្រាប់នៅពេលដំឡើង Windows 10 ក៏ដោយ។

ដោយចង់ទាក់ទាញអ្នកប្រើប្រាស់ឲ្យចាប់ផ្ដើមស្គាល់ច្បាស់ និងប្រើប្រាស់ Edge កាន់តែច្រើន ក្រុមហ៊ុន Microsoft មានគម្រោងនឹងផ្ដល់រង្វាន់ទៅដល់អ្នកប្រើប្រាស់ទាំងឡាយដែលបានប្រើប្រាស់ Browser នេះ។ ដោយ Microsoft នឹងផ្ដល់ជាពិន្ទុទៅតាមរយៈពេលនៃការប្រើប្រាស់ (ប្រើកាន់តែយូរ ហើយច្រើនបានពិន្ទុកាន់តែច្រើន) ជាពិសេសត្រូវតែដាក់ Edge  ជា Default Browser និង Bing ជា Default Search Engine ។ ហើយពិន្ទុដែលទទួលបានអ្នកប្រើប្រាស់អាចប្រើប្រាស់សម្រាប់ទិញកម្មវិធី ភាពយន្ត ចម្រៀង ឬ ឧបករណ៍អេឡិចត្រូនិកពី Microsoft Store, អាចប្ដូរជា Credit សម្រាប់ទិញទំនិញពី Amazone និង យកទៅប្រើប្រាស់ក្នុងការទិញភេសជ្ជៈនៅសាខារបស់ Starbucks តែប៉ុណ្ណោះ។

ប៉ុន្តែគួរឲ្យស្ដាយដែរគម្រោងមួយនេះមិនទាន់មាននៅកម្ពុជានោះទេ ដោយសព្វថ្ងៃគេកំពុងតែត្រៀមនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយ Microsoft ក៏មិនបានបញ្ជាក់ថាតើវានឹងមាននៅប្រទេសដទៃទៀតឬក៏អត់ដែរ៕

  • Microsoft នឹង​ផ្ដល់​រង្វាន់​​ទៅ​ដល់​អ្នក​ដែល​បាន​ប្រើប្រាស់ Browser របស់​ខ្លួន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:បច្ចេកវិទ្យា
Tags: