Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

Neymar Jr. តារា​ឆ្នើម​ក្រុម​ FC Barcelona ​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​នឹង​ផ្តើម​ស្នេហ៍​ជា​ថ្មី​ជាមួយ​​​អតីត​មិត្ត​ស្រី​របស់​គេ Bruna Marquezine ​​បន្ទាប់​ពី​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ មួយ​រយៈពេល​ដែល​រូប​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​ និង​ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​នៅ​ទីក្រុង​ Rio​ ថ្មីៗ​នេះ។

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

Neymar ប្រធានក្រុមប្រេស៊ីលយំ ក្រោយឈ្នះមេដាយមាសអូឡាំពិក

 

កីឡាករ​វ័យ​​២៤​ឆ្នាំ ​និង​នាង Marquezine ដែល​ជា​តារា​សម្ដែង​​សញ្ជាតិ​ប្រេស៊ីល​ដ៏​ស្រស់​ស្អាត​វ័យ​​២១​ឆ្នាំ បាន​ទាក់​ទង​គ្នា​តាំង​ពី​មុន​ World Cup 2014 ​ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ក៏​បាន​បែក​គ្នា​នៅ​ចុង​ឆ្នាំ​២០១៤​វិញ ដោយសារ​ ​Marquezine ចង់​បាន​កូន​ តែ​ Neymar មិន​​ទាន់​ចង់​បាន។

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 Bruna Marquezine អតីត​មិត្ត​ស្រី​របស់​ Neymar World Cup 2014

 

Neymar ​និង​ Marquezine បាន​ណាត់​ជួប​គ្នា​ទៅ​មើល​ក្រុម​បាល់ទះ​ប្រេស៊ីល ដែល​ឈ្នះ​មេដាយ​មាស​អូឡាំពិក និង​បាន​ទៅ​ញាំ​អាហារ​ពេល​ល្ងាច ដើរ​ផ្សារ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៀត​ផង​ ខណៈ​ដែល​អ្នកគាំទ្រ​ជា​ច្រើន​ ក៏​បាន​សួរ​នាំ​ពី​ទំនាក់ទំនង​របស់​ពួកគេ ប៉ុន្តែ​​យ៉ាង​ណា​ពួកគេ​ពុំ​បាន​ឆ្លើយ​តប​នោះ​ទេ។ កាល​ Neymar ស៊ុត​គ្រាប់​ជ័យ​ជម្នះ​លើ​អាល្លឺម៉ង់ ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​ ប្រធាន​ក្រុម​រូប​នេះ​ ក៏​បាន​​ឱប​​​អតីត​មិត្ត​ស្រី Marquezine ផង​ដែរ ថែម​ទាំង​និយាយ​ថា៖ “ខ្ញុំ​សូម​ឲ្យ​ការ​ឱប​ដល់​មនុស្ស​ដ៏​ពិសេស​សម្រាប់​ខ្ញុំ​តែ​ម្នាក់”។

 

Neymar: “I promised someone special (Bruna), if I win the gold I would go to the stands to celebrate with her”
pic.twitter.com/uFvqAjX0o1

— Neymar Jr. (@NeyMarvellous) August 21, 2016

 

ក្រោយ​បែក​គ្នា​រយៈពេល​ជិត​២​ឆ្នាំ​មក​នេះ​ Neymar ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា បាន​ទាក់​ទង​តារា​ម៉ូដែល​អាមេរិក​​វ័យ​១៩​ឆ្នាំ Chloe Grace Moretz កាល​​ដើម​ឆ្នាំ​២០១៦​នេះ​ ហើយ​បន្ទាប់​មក​ទៀត​ ក៏​លេចឮ​ថា លួច​ទាក់​ទង​ជាមួយ​​តារា​ចម្រៀង​​អាមេរិក​វ័យ​២៤​ឆ្នាំ Selena Gomez ​ផង​ដែរ៕

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 

Neymar ​ផ្ដើម​ស្នេហ៍​ជាមួយ​សង្សារ​ចាស់ នៅ​ស្រុក​កំណើត?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun