ប្រទេស​ទាំង​​១០​​​ មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​

នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ​​របាយការណ៍​​​​របស់​ New World Wealth ​​បាន​រក​ឃើញ​​ប្រទេស​​ចំនួន​​ ១០​ជុំវិញ​ពិភពលោក​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​​​​ ដោយ​អាមេរិក​​នៅ​លំដាប់​ទី​១ និង​ចិន​នៅ​លំដាប់​ទី​​២។

 

ប្រទេស​ទាំង​​១០​​​ មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​

​​​​​​​​​​

ទ្រព្យ​សម្បត្តិ​​​​​​​ទាំង​នេះ​​​គឺ​ជា​ការ​សរុប​ចូល​គ្នា​នៃ​ទ្រព្យ​សកម្ម​សុទ្ធ​​​របស់​​​ប្រជាជន​ម្នាក់​ៗ ដោយ​រួម​បញ្ចូល​ទាំង​អចលនទ្រព្យ​ ​ប្រាក់​សុទ្ធ ភាគហ៊ុន ​និង​​ផលប្រយោជន៍​អាជីវកម្ម​​ទាំង​អស់។ របាយការណ៍​ដដែល​​​​​​មិន​បាន​រួម​បញ្ចូល​​​មូលនិធិ​រដ្ឋាភិបាល​​ក្នុង​តួលេខ​​​ទេ។

 

​​​​​​​​​​​​​ប្រទេស​ទាំង​១០​ កំពូល​គេ​មាន៖

១. សហរដ្ឋ​អាមេរិក ​​៤៨ ៩០០​​ ប៊ី​លាន​ដុល្លារ

២. ចិន ​​​១៧ ៤០០​ ប៊ី​លាន​ដុល្លារ

៣. ជប៉ុន ១៥ ១០០​ ប៊ី​លាន​ដុល្លារ

៤. ​អង់គ្លេស ៩ ២០០​​ ប៊ី​លាន​ដុល្លារ

៥. អាល្លឺម៉ង់ ​​៩ ១០០​​​ ប៊ី​លាន​ដុល្លារ

៦. បារាំង​ ​៦ ៦០០​​ ប៊ី​លាន​ដុល្លារ

៧. ឥណ្ឌា ៥ ៦០០​​ ប៊ី​លាន​ដុល្លារ

៨. កាណាដា​ ៤ ៧០០​​ ប៊ី​លាន​ដុល្លារ

៩. អូស្ត្រាលី ៤ ៥០០​​ ប៊ី​លាន​ដុល្លារ

១០. អ៊ីតាលី​​ ៤ ៤០០​​ ប៊ី​លាន​ដុល្លារ

 

(បញ្ជាក់​៖ ១ប៊ីលាន=១ពាន់លាន​)

​​​​

ឥណ្ឌា​​​​​​​​ ដែល​​គេ​គ្រប់​គ្នា​​​​​​​​ឃើញ​​មាន​ប្រជាជន​ក្រីក្រ​​​​​ច្រើន​ តែ​ជាប់​ក្នុង​​​​បញ្ជី​​​កំពូល​គេ​ទាំង​​១០​ ដោយសារ​​​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន។ ​​​​ក្នុង​រយៈពេល​​​មួយ​ឆ្នាំ ឥណ្ឌា​ អូស្ត្រាលី​ និង​កាណាដា បាន​វ៉ា​ដាច់​​​ប្រទេស​អ៊ីតាលី ឲ្យ​ប្រទេស​នេះ​នៅ​ចំណាត់​ថ្នាក់​​​ក្រោយ​គេ។ ឯ​ចិន​រយៈពេល​​ ៥​ឆ្នាំ​​ចុងក្រោយ​ ត្រូវ​គេ​ដឹង​​ថា​​​មាន​​​កំណើន​សេដ្ឋកិច្ច​​​លឿន​ជាង​គេ​បំផុត៕​

 

ចុចអាន៖ ទីក្រុង​តូច​ៗ​​តែ​ស្អាត​ខ្លាំង ទាំង​១០​របស់​អ៊ីតាលី​​

ចុចអាន៖ សំណង់​អាគារ​ខ្ពស់​កប់​ពពក​ទាំង​១០​នៅ​អាស៊ី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Northeasttoday