ក្រុមចោរប្លន់​ប្រើ​ដាវ​សាំ​រ៉ៃ ប្រដេញ​កាប់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់​កំពុង​ជិះ​ចេញពី​ធ្វើការ​

ភ្នំពេញ៖ ក្រុមចោរប្លន់មួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ប្រើដាវសាំរ៉ៃ បានធ្វើសកម្មភាពដេញកាប់ ប្លន់យកម៉ូតូ១គ្រឿងពីយុវជនពីរនាក់បងប្អូនកំពុងជិះចេញពីកន្លែងធ្វើការបានសម្រេច ហើយជិះគេចខ្លនដោយសុវត្តិភាពដោយគ្មានសមត្ថកិច្ចជួយអន្តរាគមន៍ឡើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ ចំណុចស្ពានម៉ុងផ្លូវម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពលរដ្ឋបានត្អូត្អែថា ករណីប្លន់ប្រដាប់អាវុធ និងប្រដាវសាំរ៉ៃនេះ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយដោយសារតែ សមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌសែនសុខពុំទាន់វែកមុខរកឃើញក្រុមនេះ ហើយពួកគាត់មានការព្រួយបារម្ភណាស់។

KA-24-08-2016-06

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅទីកន្លែងកើតហេតុហើយបានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ជាបងប្អូននឹងគ្នាដោយមានឈ្មោះ៖ ឌឿនចាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅភូមិទំនប់ភ្នំពេញថ្មី (ជាអ្នកបើកម៉ូតូ) ២ឈ្មោះ ឌឿន ទី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងឈើ (ជិះក្រោយម៉ូ ម៉ាកស្មាកពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ.1.BB8945។

ក្នុងហេតុការណ៍នោះជនរងគ្រោះបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង ២នាក់ចេញពីធ្វើការម្តុំស្ពានម៉ុងរិទ្ធី ជិះពីលិចទៅកើត។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿង ម៉ាកនិចពណ៌ស មិនចាំស្លាកលេខ និងម៉ូតូគ្រឿងមិនចាំម៉ាក មិនចាំស្លាកលេខ ប្រដាប់ដោយដាវសាំរ៉ៃគ្រប់ដៃ ហើយបានធ្វើសកម្មភាពជិះដេញតាមកាប់ប្លន់ យ៉ាងសាហាវយកម៉ូតូពី ជនរងគ្រោះបានសម្រេច រួចជិះរត់គេចខ្លួនបាត់។ ជនរងគ្រោះជនរងគ្រោះពីរនាក់បងប្អូនត្រូវក្រុមចោរកាប់រងរបួសជាទំម្ងន់ត្រូវរថយន្តមន្ទីរពេទ្យលោកសង្ឃដឹកយកទៅសង្គ្រោះភ្លាមៗ៕

KA-24-08-2016-05