អំពើពុករលួយ​របស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឈ្មោះ ហេង ចន្ថា និង​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ហាក់ ហ៊ាន់ ត្រូវបាន​បើក​កកាយ​

កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ក្រុង​ក្រចេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​មាន​ជន​មិន​ស្គាល់មុខ​បាច​ខិត្តប័ណ្ណ​រាប់រយ​សន្លឹក​បកអាក្រាត​អំពើពុករលួយ​របស់លោក​ស័​ក្ដិ៍​៣ ហេង ចន្ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ និង​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​។ តាមរយៈ​ខិត្តប័ណ្ណ​នោះ​ធ្វើ​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្រុង​ក្រចេះ ដឹងឮ​យ៉ាងច្បាស់​ជុំវិញ​អំពើពុករលួយ​របស់លោក ហាក់ ហ៊ាន់ និង​លោក ហេង ចន្ថា ដូច្នេះ​លោកស្នងការ​នគរបាល​ខេត្តក្រចេះ ក៏ដូចជា​ប្រធាន​សាលាដំបូង​ខេត្តក្រចេះ គួរ​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​។ លើស​នេះ​ទៅទៀត​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​គួរ​ពិនិត្យ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​ផងដែរ​។

សូមបញ្ជាក់ថា​នៅក្នុង​ខិត្តប័ណ្ណ​ដែល​បាច​នៅ​ក្រុង​ក្រចេះ បាន​រៀបរាប់​យ៉ាងច្បាស់​លាស់​ថា​លោក​ស័​ក្ដិ៍​៣ ហេង ចន្ថា ប៉ូលិស​ខេត្តក្រចេះ តែងតែ​ដើរ​ជំរិត​យកលុយ​និង​ដាកកុង​ត្រូល​យកលុយ​ពី​អ្នករកស៊ី​គ្រប់​ច្រកល្ហក​ក្នុង​ខេត្តក្រចេះ មិន​ឲ្យ​សេសសល់​អ្នកណាម្នាក់​ឡើយ ដាក់​ខែ​តាម​កន្លែង​ស្តុក​ឬ​ដេប៉ូ ព្រមទាំង​សិប្បកម្ម​១​ខែ​ចាប់ពី​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​។ នៅក្នុង​ខិត្តប័ណ្ណ​បាន​រៀបរាប់​ទៀតថា ឈើ​ជន្លង់ម្រេច​១​ឡាន​ត្រូវ​បង់លុយ​ឲ្យ​លោក ហេង ចន្ថា ៥​ដុល្លារ ឈើ​ដឹក​តាម​រ៉ឺម៉ក​ត្រូវ​បង់​៥​ដុល្លារ ឈើ​ដឹក​តាម​ម៉ូតូ​ត្រូវ​បង់​១​ម៉ឺន​រៀល ហើយ​ឈើ​ដឹក​តាម​រថយន្ត​តូច​ត្រូវ​បង់​១០០​ដុល្លារ រីឯ​ឈើ​ដឹក​តាម​រថយន្ត​ធំ​ត្រូវ​បង់​២០០​ដុល្លារ​។ លោក ហេង ចន្ថា បាន​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ​ពណ៌​ទឹកប្រាក់​បើក​ដេញ​កាក់​គេឯង​យកលុយ​រាល់ថ្ងៃ​រាល់​យប់ ដោយ​ប្រើប្រាស់​លិខិត​បេសកកម្ម​របស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅក្នុង​ខិត្តប័ណ្ណ​បានសរសេរថា​លោក​ស័​ក្ដិ៍​៣ ហេង ចន្ថា ប្រើប្រាស់​លិខិត​បេសកកម្ម​ចេញ​ដោយ​លោក ហាក់ ហ៊ាន់ រកចំណូលបាន​យ៉ាងច្រើន​យកទៅ​ប្រគល់​ឲ្យ​លោក ហាក់ ហ៊ាន់ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ តាមរយៈ​ខ្លឹមសារ​នៅក្នុង​ខិតប័ណ្ណ​នោះ គឺ​លោក​ស័​ក្ដិ៍​៣ ហេង ចន្ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ បាន​ឃុបឃិត​ជាមួយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង ចន្ថា និង​លោក ហាក់ ហ៊ាន់ ជាបន្ទាន់​ព្រោះ​ខិត្តប័ណ្ណ​ដែល​បាច​នៅក្នុង​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ បានបញ្ជាក់​ពី​ភស្តុតាង​យ៉ាងច្បាស់​ក្រឡែត​ជុំវិញ​អំពើពុករលួយ​របស់​ម​ន្ត្រី​ទាំង​២​រូបនោះ​រួចទៅហើយ​៕

PPP-Ang-Vong-Vathana-justice_minister-e1459795112126លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 27047393-c3a4-44a0-8cfb-62064613badcលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ