ព្រាប សុវត្ថិ ប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រ (មានវីដេអូ)

6 Videos


កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ព្រាប សុវត្ថិ បានប្រកាសដំណឹងដ៏ល្អមួយ ទៅកាន់ទស្សនិកជនថា កម្មវិធីដ៏ល្បីកម្រិតពិភពលោក CAMBODIAN IDOL រដូវកាលទី២ វគ្គ JUDGE AUDITION សប្តាហ៍ទី ១ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាស HDTV ឆាប់ៗនេះហើយគឺ នៅថ្ងៃអាទិត្យ ទី ២៨ ខែសីហា ឆ្នាំ ២០១៦ នេះចាប់ពីម៉ោង ៨ យប់តទៅ ។

ព្រាប សុវត្ថិ ប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រ (មានវីដេអូ)

នៅរសល់រយៈពេលត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងផុសផុល CAMBODIAN IDOL រដូវកាលទី 2 នឹងចូលខ្លួនមកអង្រួនបេះដូងអ្នកគាំទ្រ និង អ្នកទស្សនា ក្នុងរដូវកាលថ្មីរបស់ខ្លួន ។

ព្រាប សុវត្ថិ ប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រ (មានវីដេអូ)

តារាចម្រៀង ព្រាប សុវត្ថិ គឺជាគណកម្មការម្នាក់នៅ ក្នុងចំណោម គណកម្មការទាំងបួន បានកត់សម្គាល់ឃើញថា នៅរដូវកាលថ្មីនេះ មានបេក្ខជនខ្លាំងៗជាច្រើន ដែលបានឆ្លងកាត់វគ្គជម្រុះនៅតាមបណ្តាខេត្តនឹងមកបញ្ចេញសមត្ថភាពពិសេសៗ របស់ខ្លួន ដើម្បីទាក់ទាញចិត្តគណកម្មការ ធានាថាពិតជាកក្រើកជាក់ជាមិនខាន ។

ចង់ដឹងថា តារាចម្រៀង ព្រាប សុវត្ថិ មានអ្វីខ្លះចង់បង្ហាញ សូមទស្សនាវីដេអូខាងក្រោមនេះ៕ ប្រមាញ់តួ