បៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារ

6 Videos


តារាចម្រៀងវ័យ ២៨ ឆ្នាំ ហើយក៏ជាតួឯកស្រីក្នុងរឿង «នាងណាត» (Mae Nak 2016) មិនត្រឹមតែមានសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ បៃតើយ សុធីវ័ន (Baitoey Suteewan) ក៏ជាតារាស្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ។

បៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារ
ថ្មីៗនេះ បៃតើយ សុធីវ័ន បានបង្អួតរូបរាងផ្ទះវិឡាដែលមានតម្លៃជាង ៦០ ម៉ឺនដុល្លារ (២០ លានបាត) ដែលជាចំណងដៃសម្រាប់ជួបជុំគ្រួសារ និង ការខំប្រឹងអស់ជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះក៏មានរថយន្តថ្លៃៗចតតម្រៀបនៅមុខផ្ទះ និង គ្រឿងសម្ភារប្រើប្រាស់រួមទាំងកាបូប និង សម្លៀកបំពាក់សុទ្ធតែជារបស់ម៉ាកល្បីៗ។

បៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារ
ក្រៅពីបង្អួតរឿងទ្រព្យសម្បត្តិផ្ទាល់ខ្លួន បៃតើយ សុធីវ័ន ក៏បានបង្ហើបរឿងខ្លះៗជាមួយនឹងសង្សារ ឌីជេ មែន ផ័តនៈផន ដោយសារភាពថា កន្លងមកគឺមានរឿងរកាំរកូសខ្លះៗ តែមិនបានឈានចូលដំណាក់កាលចែកផ្លូវគ្នានោះទេ។

បៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារ
បៃតើយ សុធីវ័ន បន្ថែមទៀតថា បើទំនាក់ទំនងស្នេហារវាងនាង និង ឌីជេ មែន ផ័តនៈផន នៅតែល្អដូចក្នុងពេលបច្ចុប្បន្ននេះ ប្រហែលជា ២ ឆ្នាំក្រោយនឹងមានពិធីរៀបការ ព្រោះសង្សាររបស់នាងតែងតែស្នើសុំរៀបការ និង ចង់បានកូនឆាប់ៗ ព្រោះមិនចង់មានកូនក្នុងវ័យចាស់ពេកទេ៕ ខេរី (ប្រភព៖ អឺមថៃ)

បៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារបៃតើយ សុធីវ័ន បង្អួតវិឡាតម្លៃជាង ៦០ ម៉ឺនដុល្លារ