ថ្នាក់​ដឹក​នាំ​កីឡា​កំពូលៗ ត្រៀម​អញ្ជើញ​ទៅ​ទទួល​អត្ត​ពលិក​កម្ពុជា ត្រឡប់​មក​ពី​ប្រេ​ស៊ីល ថ្ងៃ​ទី​២៥ សីហា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្នុងវិស័យកីឡាសំខាន់ៗមានដូចជា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា (NOCC) លោក អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​កាយ និងកីឡា និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន រួមជាមួយនឹងមន្រ្តីកីឡាជាច្រើនទៀត នឹងអញ្ជើញទៅទទួលប្រតិភូ និងអត្តពលិក កម្ពុជានៅព្រលានយន្តហោះពោធិ៍ចិនតុង ក្រោយពីបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល។

ការចេញទៅទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីនានា គឺដើម្បីសំដែងនូវការយកចិត្តទុកដាក់ ក៏ដូចជាលើកទឹកអត្តពលិក​ជម្រើស​​ជាតិ​​កម្ពុជា​​ទាំង ៦​រូប​ដែល​បាន​បញ្ចេញ​អស់​កម្លាំង​​កាយចិត្ត និងសមត្ថភាព ទោះពុំឈ្នះមេដាយ ក៏ដោយ ព្រោះព្រឹត្តិការណ៍កីឡាអូឡាំពិក ជាកម្រិតកីឡាពិភពលោក និងមានសុទ្ធតែអត្តពលិកខ្លាំងៗចូលរួមប្រកួត ប្រជែងយកមេដាយទាំង ២០៧ប្រទេសដែលជាសមាជិករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែលទឹក (ពូ សុវិជ្ជា និងហែម ថុន វិទិនី) កីឡា​រត់​ប្រណាំង​ម៉ារ៉ា​តុង (នីកូ និង លីណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

ប្រតិភូដឹកនាំ និងអត្តពលិកកម្ពុជា ដែលមានគ្នាសរុប ១៦រូបនឹងធ្វើដំណើរមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង នាម៉ោង ៦៖៤០​នាទី​ល្ងាច​ស្អែក​នេះ ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា ឆ្នាំ២០១៦ នេះបើយោងតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីម្សិលមិញនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យនេះ។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦នេះ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត