​U14 សិង្ហបុរី​២​ក្រុម ​នឹង​មក​ប្រកួត​នៅ​កម្ពុជា ក្នុង​ពាន Yamaha Challenge International 2016

ពាន​រង្វាន់​ U-14 Yamaha Challenge International 2016 ​រដូវ​កាល​ថ្មី​ ​បាន​ចាប់​ផ្ដើម​ទៀត​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ​ដោយ​មាន​ក្រុម​ចូល​រួម​៨​ក្រុម ដែល​៦​ក្រុម​នៅ​កម្ពុជា និង​២​ក្រុម​មក​ពី​ប្រទេស​សិង្ហបុរី។

 

​U14 សិង្ហបុរី​២​ក្រុម ​នឹង​មក​ប្រកួត​នៅ​កម្ពុជា ក្នុង​ពាន Yamaha Challenge International 2016 ការ​ប្រជុំ​បើក​ការ​ប្រកួត (រូបភាព​ផ្ដល់ឱ្យ)

 

គោលបំណង​សំខាន់​​ក្នុង​ការ​បង្កើត ពាន​រង្វាន់​នេះ​ឡើង​​គឺ​ដោយ​សារ​​ក្រុម​ហ៊ុន Yamaha ចង់​ឲ្យ​កុមារ​​នៅ​តាម​សាលា​ ទាំង​អស់​គិត​ពី​ការសិក្សា​ហើយ​ពេល​ទំនេរ​ងាក​មក​រក​កីឡា​​​ដើម្បី​កម្សាន្ត ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន។ ម៉្យាង​វិញ​ទៀត​នេះ​​ជា​ការ​ផ្ដល់​​ឱកាស​​ឱ្យ​ក្មេង​បាន​បង្ហាញ​សមត្ថភាព​ និង​​អាច​ឲ្យ​ពួក​គេ​មាន​បទពិសោធន៍​​​ក្នុង​វិស័យ​​បាល់ទាត់​កាន់​តែ​​ច្រើន​​។

 

​U14 សិង្ហបុរី​២​ក្រុម ​នឹង​មក​ប្រកួត​នៅ​កម្ពុជា ក្នុង​ពាន Yamaha Challenge International 2016សកម្មភាព​ប្រកួត​កន្លង​មក

 

​៨​ក្រុម​ដែល​ចូល​រួម​ប្រកួត​ពាន​រង្វាន់ U-14 Yamaha Challenge International 2016 ​ឆ្នាំ​នេះ​រួម​មាន យុវជន​របស់​ប៉ូលិស យុវជន​ទ័ព យុវជន​ក្រុម​ពោធិ​សែន​ជ័យ​ ក្រុម​យុវជន​អូឡាំពិក ​ក្រុម​យុវជន​ស្វាយ​រៀង ​ក្រុម​យុវជន GFA Soriya ​និង​២​ក្រុម​ទៀត​មក​ពី​សិង្ហបុរី​គឺ ក្រុម GFA U14 A , GFA U14 B។ ការ​ប្រកួត​នឹង​ត្រូវ​បែងចែក​ជា​២​ពូល ​ហើយ​ប្រើ​ពេល​ប្រកួត​តែ​២០​នាទី​ទេ ក្នុង​មួយ​ប្រកួត។ ចំពោះ​ទី​កន្លែង​វិញ ​ធ្វើ​នៅ​ទីលាន 3G ​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១៦ ហើយ​ការ​ប្រកួត​នេះ​ប្រើ​ពេល​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ៕

 

អត្ថបទ៖ មុន្នី រម្យ