នីឡា ថា​​ការ​ផុស​ Facebook ឆ្លង​កាត់​ឪពុក​ជាមុន​សិន

តារា​កំប្លែង​ស្រី​វ័យ​ក្មេង និង​ជា​តារា​សម្ដែង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ នីឡា  បាន​ផ្ដល់​បទសម្ភាសន៍​ដល់ Sabay ថា រាល់​ពេល​មាន​ព័ត៌មាន​អ្វី​ផ្សេង​ៗ​ដែល​ត្រូវ​ឲ្យ​ផុស​លើ  Facebook  នាង​ត្រូវ​ឆ្លងកាត់​ពី​ឪពុក​ម្ដាយ​ជាមុនសិន។

 

នីឡា  ថា​​ការ​ផុស​ Facebook ឆ្លង​កាត់​ឪពុក​ជាមុន​សិន

 

“កន្លង​មក​ពេល​មាន​បញ្ហា​គេ​រិះគន់ ឬ​មាន​ព័ត៌មាន​អ្វី​ដែល​ខ្ញុំ​ចង់​សរសេរ​តបត​ទៅ​គេ​វិញ ខ្ញុំ​មិន​អាច​បង្ហោះ​ដោយ​ខ្លួន​ឯង​ទេ គឺ​ប៉ា ឬ​ម៉ាក់​ជា​អ្នក​ឲ្យ​ខ្ញុំ​សរសេរ​បែប​នេះ ឬ​បែប​នោះ”។ នីឡា បន្ត​ថា​កន្លង​មក​ពេល​មាន​ព័ត៌មាន​មិន​ល្អ​វាយ​ប្រហារ នាង​ក៏​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ​លើ​បណ្ដាញ​សង្គម​ទេ តែ​ពេល​ខ្លះ​ទ្រាំ​មិន​បាន​ក៏​បង្ហោះ​ទៅ។ តែ​រាល់​ព័ត៌មាន​ទាំង​នោះ​គឺ​ឆ្លង​កាត់​ការ​ណែនាំ​ពី​អាណាព្យាបាល​សិន។

 

“បើ​ជា​រូប​ភាព​ធម្មតា​ៗ​ខ្ញុំ​ផុស​ដោយ​ខ្លួន​ឯង តែ​ពេល​បកស្រាយ​រឿង​អ្វី​មួយ​គឺ​ប៉ា​ម៉ាក់​ពួក​គាត់​អ្នក​ធ្វើឲ្យ។” តារា​វ័យ ១៧ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ធ្វើ​បែប​នេះ​ព្រោះ​នាង​នៅ​ក្មេង ពាក្យសម្ដី​និយាយ​ចេញ​ទៅ​អាច​មាន​ការ​ខ្វះខាត​ច្រើន។ តែ​ទោះ​យ៉ាង​ណា​កញ្ញា​ថា ​ឪពុក​នាង​បាន​ផ្ដាំ​ជានិច្ច​ថា​ ឲ្យ​និយាយ​អោនលំទោន​ដាក់​មហាជន៕

 

 

អត្ថបទ៖ទ្រី រ៉ាវី