ហ្គេម Pokemon Go បង្កភាពកកស្ទះចរាចរណ៍ពេញតៃវ៉ាន់ (មានវីដេអូ)

6 Videos


មកទល់នឹងពេលនេះហ្គេម Pokemon Go បានបង្ហាញវត្តមាននៅលើទឹកដីតៃវ៉ាន់រយៈពេល ៣ សប្ដាហ៍មកហើយ ដោយក្នុងអំឡុងពេលនេះគេឃើញមានប្រជាជនតៃវ៉ាន់ជាច្រើននាក់កំពុងឆ្លក់វង្វេងខ្លាំងរហូតបណ្ដាលឲ្យការកកស្ទះចរាចរកើនឡើងទៀតផង ។

ហ្គេម Pokemon Go បង្កភាពកកស្ទះចរាចរណ៍ពេញតៃវ៉ាន់ (មានវីដេអូ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាជនតៃវ៉ាន់មួយចំនួនបានប្រើរថយន្តផ្ទាល់ខ្លួនដើម្បីតាមចាប់សត្វ (Pokemon) ដោយគិតមកទល់ពេលនេះគឺមានរថយន្តចំនួន ៣៤៩ គ្រឿងហើយនៅភាគខាងជើងកោះតៃវ៉ាន់ដែលកំពុងបណ្ដាលឲ្យមានការកកស្ទះចរាចរ ។ ជាមួយគ្នានេះដែរ មានម្ចាស់គណនី Facebook ម្នាក់បានថតវីដេអូបង្ហាញពីសកម្មភាពរបស់អ្នលលេងហ្គេម Pokemom Go ក្នុងតំបន់ ប៉ីទូ (Beitou) ភាគខាងជើងនៃទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលសកម្មភាពរបស់អ្នកញៀននឹង Pokemon Go ទាំងនោះកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សជាច្រើននៅជុំវិញពិភពលោក ដោយគ្រាន់តែវីដេអូឃ្លីបមួយនេះមានអ្នកចូលទស្សនាចំនួន ៣.៦ លានដង និង ចំនួនអ្នកចែកចាយ ២១.០០០ នាក់ ។

ហ្គេម Pokemon Go បង្កភាពកកស្ទះចរាចរណ៍ពេញតៃវ៉ាន់ (មានវីដេអូ)

តាមប្រភពព័ត៌មានដែលទទួលបានពី EBC បានឲ្យដឹងដែរថា សព្វថ្ងៃអ្នកលេងហ្គេម Pokemon Go ទាំងនោះកំពុងបង្កភាពកកស្ទះចរាចរយ៉ាងខ្លាំងនៅតំបន់ជាច្រើនលើទឹកដីកោះតៃវ៉ាន់ ហើយដោយសារពិបាកក្នុងការគ្រប់គ្រងដូចនេះ កាលពីថ្ងៃទី ២០ ខែសីហា ប៉ុន្មានថ្ងៃមុននេះ ក្រុមប៉ូលីសចរាចរបានពិន័យជាប្រាក់ចំពោះអ្នកលេង Pokemon Go ជិត ១០០ នាក់ដើម្បីកុំឲ្យពួកគេងប់ងល់នឹងហ្គេមមួយនេះហួសហេតុពេក ៕

( ប្រភព ៖ សៀងហៃអ៊ីស ) កុសល

ហ្គេម Pokemon Go បង្កភាពកកស្ទះចរាចរណ៍ពេញតៃវ៉ាន់ (មានវីដេអូ)ហ្គេម Pokemon Go បង្កភាពកកស្ទះចរាចរណ៍ពេញតៃវ៉ាន់ (មានវីដេអូ)