អាជ្ញាធរ​បារាំង​ស៊ើប​អង្កេត​បញ្ហា​បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ក្រុមហ៊ុន DCNS សង់​នាវា​មុជ​ទឹក​ឥណ្ឌា

ក្រុមហ៊ុន​សង់​នាវា​មុជ​ទឹក​របស់​បារាំង​ដែល​អូស្ដ្រាលី​បាន​ផ្ដល់​កុង​ត្រា​ការងារ​ឲ្យ​សង់​នាវា​មុជទឹក​របស់​អូស្ដ្រាលី​នោះ​និយាយ​ថា អាជ្ញាធរ​បារាំង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​បែក​ធ្លាយ​ឯកសារ​​សម្ងាត់​ជា​ច្រើន​។