នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្ដិ៍ទឹកថ្លា នៅយប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួនផងដែរ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មុនពេលឃាត់ដល់ការឃាត់ខ្លូន កម្លាំងចម្រុះ​បានចុះធ្វើការត្រួតពិនិត្យតំបន់សង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ​និងថ្នាំមួយចំនួន ផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅ​ការសាកសួរ និងរងចាំកម្លាំងជំនាញ​ធ្វើតេស្ត ស្វែងរកសារធាតុញៀន ​និងចាត់ការបន្ដ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលខណ្ឌរបស់លោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកលាប បានបង្ក្រាបជាក់ ស្ដែងនូវករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជន ត្រូវសង្ស័យជា បន្តបន្ទាប់ចំនួន៤នាក់ បន្ថែមទៀត ហើយដកហូតបានថ្នាំញៀន២កញ្ចប់និងម៉ូតូ២គ្រឿង។

លោក ឯក សេរីវុធ បានបញ្ជាក់ថាកម្លាំងរបស់យើង បានបង្ក្រាបនិងឃាត់ខ្លួនជនប្រើប្រាស់ គ្រឿងញៀននេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនញៀនថ្នាំត្រូវ ឃាត់ខ្លួនទី១-ឈ្មោះវន ស្រស់ ភេទប្រុស អាយុ១៦ឆ្នាំ ទី២ -ឈ្មោះគង់ សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាកម្មករឡឥដ្ឋដូចគ្នា ស្នាក់នៅ ភូមិបឹងជន្លេន ឃុំព្រែកតាម៉ាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី៣-ឈ្មោះមុខ ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ និង ទី៤-ឈ្មោះសា ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាអ្នកបើកអេស្កាវ៉ាទ័រដូចគ្នា និងស្នាក់នៅភូមិវិហ៊ារសួរ ឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក ឯក សេរីវុធ បានបន្ថែមថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជានិច្ចជាកាល តែងតែដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួនដោយខិតខំប្រឹងប្រែង «អនុវត្តន៍ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន