Bill Gates បរិច្ចាគ​មិន​ចេះ​ឈប់​ ប៉ុន្តែ​​ចំណូល​​​ក៏​កើន​ឥត​ឈប់​

​លោក​​​​​​​ Bill Gates បុគ្គល​ដែល​មាន​ជាង​គេ​លើ​លោក​ទើប​តែ​បាន​​បង្កើត​កំណត់​ត្រា​ថ្មី​​​ដោយ​ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​កើន​ដល់​ ៩០ ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​សារព័ត៌មាន​ Bloomberg។

 

Bill Gates បរិច្ចាគ​មិន​ចេះ​ឈប់​ ប៉ុន្តែ​​ចំណូល​​​ក៏​កើន​ឥត​ឈប់​

 

​លោក​ Bill Gates បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​កាល​ពី​​ដើម​ឆ្នាំ​ ២០១៤​ ​​​ពី​មុខ​តំណែង​ជា​​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ Microsoft។ មិន​តែ​ប៉ុណ្ណោះ​កាល​ពី​ដើម​ឆ្នាំ​ ២០១៥​ លោក​ក៏​​បាន​ប្រកាស​ពី​ការ​បរិច្ចាគ​​ភាគហ៊ុន​​​មាន​ក្នុង​ក្រុមហ៊ុន​ Microsoft ​ដែល​​ស្មើ​នឹង​ ១,៥ ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​មូលនិធិ​ Bill & Melinda Gates Foundation។ ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឲ្យ​ភាគហ៊ុន​​ដែល​លោក​កាន់​កាប់​នៅ​ Microsoft ធ្លាក់​សល់​ត្រឹម​ ៣ ភាគ​រយ​ប៉ុណ្ណោះ។

 

​​ទោះ​ជា​បាន​លា​លែង​ចេញ​ពី​ Microsoft និង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​អស់​ច្រើន​ក្ដី​ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​របស់​​លោក នៅ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ខាង​ក្រោម​ជា​មូលហេតុ​ពី​ក្រោយ​ការ​កើន​ឡើង​នេះ៖

 

@ ភាគហ៊ុន​នៅ​ Microsoft

 

​ភាគហ៊ុន​ ៣% ដែល​នៅ​សេស​សល់​មើល​ទៅ​ឃើញ​ថា​តិច​ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​គឺ​ស្មើ​នឹង​ទឹក​ប្រាក់​ជាង​ ១៥ ពាន់​លាន​ដុល្លារ​ ឬ​ ស្មើ​នឹង​ ២៦៧ លាន​ហ៊ុន។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ហ៊ុន​​ លោក​អាច​រក​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ ២,២៤ ដុល្លារ​ ហើយ​សរុប​ហ៊ុន​ដែល​លោក​ Bill Gates មានអាច​ធ្វើ​ឲ្យ​លោក​ទទួល​​កម្រៃ​បាន​​លើស​ពី​ ៥០០ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

 

យ៉ាងណា​ក្ដី​ប្រភព​ចំណូល​នេះ​មិន​គង់វង្ស​ឡើយ​ ព្រោះ​​មហាសេដ្ឋី​វ័យ ៦០ ឆ្នាំ​នេះ​មាន​គម្រោង​លក់​ហ៊ុន​ដែល​សេស​សល់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​ ២០១៨ ដើម្បី​បរិច្ចាគ​ទៅ​មូលនិធិ។

 

@ ម៉ាស៊ីន​ផលិត​លុយ​សម្ងាត់

 

Bill Gates បរិច្ចាគ​មិន​ចេះ​ឈប់​ ប៉ុន្តែ​​ចំណូល​​​ក៏​កើន​ឥត​ឈប់​

 

ពាក្យ​ថា​ម៉ាស៊ីន​ត្រង់​នេះ​គឺ​ចង់​សំដៅ​លើ​ក្រុមហ៊ុន​បណ្ដាក់​ទុន​របស់​លោក​ Bill Gates ឈ្មោះ​ Cascade Investment ដែល​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​របស់​ជំនួយ​ការ​លោក​ឈ្មោះ​ Michael Larson។ តាម​រយៈ​ក្រុមហ៊ុន​បណ្ដាក់​ទុន​នេះ​ធ្វើ​ឲ្យ​លោក​ Bill Gates មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ខាង​ក្រោម៖

 

– ៦,៦៥% នៅ​ក្រុមហ៊ុន​ Arcos Dorados Holdings (ស្មើ​នឹង ៨២,៥ លាន​ដុល្លារ)​

 

​- ១០,៥% នៅ​ក្រុមហ៊ុន​ Canadian National Railway (ស្មើ​នឹង ៦,៥​ ពាន់​លាន​ដុល្លារ)​

 

​​​​- ២០% នៅ​ក្រុមហ៊ុន ​Coca Cola Femsa S.A.B. de C.V. (ស្មើ​នឹង ១,៤​ ពាន់​លាន​ដុល្លារ)​

 

– ១១% នៅ​ក្រុមហ៊ុន​ Ecolab (ស្មើ​នឹង ៣,៧ ពាន់​លាន​ដុល្លារ)​

 

– ៤៧,៥% នៅ​​សណ្ឋាគារ Chain Four Seasons Hotels & Resorts (ក្រុមហ៊ុន​ឯកជន)

 

– ៨,៣% នៅ​ក្រុមហ៊ុន​ John Deere (ស្មើ​នឹង ២,៤១ ពាន់​លាន​ដុល្លារ)

 

– ៤,១% នៅ​ក្រុមហ៊ុន​ Liberty Global  (ស្មើ​នឹង ៣៨០ ​លាន​ដុល្លារ)

 

– ២៩% នៅ​ក្រុមហ៊ុន​ Republic Services Inc.  (ស្មើ​នឹង ៤ ​ពាន់​លាន​ដុល្លារ)

 

ដោយ​សារ​តែ​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ហើយ​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​លោក​ Bill Gates កើន​ឡើង​ឥត​ឈប់​ ជា​ពិសេស​ក្រុមហ៊ុន​ Canadian National Railway និង​ Ecolab ដែល​​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ។ កន្លង​មក​ក្រុមហ៊ុន​បណ្ដាក់​ទុន​ Cascade Investment នេះ​ត្រូវ​បាន​លាក់​ការ​យ៉ាង​សម្ងាត់​ ទើប​តែ​ឆ្នាំ​ ២០១៤ ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ជា​សាធារណៈ៕​

 

ចុច​អាន៖ ការ​ពិត​អស្ចារ្យ​ទាំង​ប្រាំអំពី​ទ្រព្យ​សម្បត្តិ​​មហាសាល មហាសេដ្ឋី​លោក Bill Gates

 

ប្រែ​សម្រួល៖ MacRumors
ប្រភព៖ CafeBiz​​​
​​​​​​​​​